Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ដែលជា​ពលករ​ខ្មែរ​ជាង​១០០​នាក់​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ប្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ល្មើសច្បាប់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

បានផុស

នៅ

បាត់ដំបង ៖ លោក​វរសេនីយ៍ឯក​ម៉​ង់ ស៊ី​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩​បាន​ប្រាប់​មុននេះ​បន្តិច​ថា​ ការ​ឃាត់ខ្លួន​ពលករ​រហូតដល់​១០០​នាក់​ខាងលើ​នេះ​ ដោយមាន​កិច្ច​សហការ​គ្នា​ល្អ​រវាង​កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​បាន​ស្ទាក់​និង​ឃាត់ខ្លួន​ពលរដ្ឋ​ជា​ពលករ​ខ្មែរ​ច្រើន​នាក់​មិន​ធ្លាប់មាន​ចាប់តាំងពី​ទៀបភ្លឺ​ថ្ងៃទី​១២​ខែតុលា​ ឆ្នាំ​២០២១​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​ពលករ​ក្មេង​ចាស់​ប្រុស​ស្រី​ទាំងអស់​ សរុប​ចំនួន​១៣០​នាក់ ​ក្នុង​នោះ​មាន​បុរស​ចំនួន​៩៥​នាក់​ស្រី្ត ​ចំនួន​៥២​នាក់​ និង​កុមារ​តូចៗ​ចំនួន​១៣​នាក់​ផង​ដែរ​។ ​ពួកគេ​ទាំងអស់​គ្នា​បាន​លប​លួច​បម្រុង​ឆ្លងដែន​ចូល​ក្នុង​ទឹកដី​ថៃ​ជា​បន្តបន្ទាប់​និង​ជាច្រើន​គោលដៅ​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​អូរ​ដា​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។

លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៩​បាន​បញ្ជាក់​បន្ត​ថា ពលករ​ខ្មែរ​ទាំង​១៣០​នាក់​ខាងលើ​ សុទ្ធសឹង​ជា​ប្រជាពលរដ្ឋ​ដែល​មកពី​បណ្តា​ខេត្ត​នានា​ដូចជា​ខេត្តតាកែវ​ខេត្តព្រៃវែង​ជាដើម​ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ការងារ​ធ្វើ ទាំង​ប្រថុយប្រថាន​ក្នុង​ពី​ស្ថានភាព​ប្រទេសជិតខាង​កំពុងមាន​វិបត្តិ​កូ​វីដ​-១៩​។

បច្ចុប្បន្ន​នេះ​ នគរបាល​ការពារ​ព្រំដែន​៨១៩​បាន​បញ្ជូន​ពលករ​ទាំង​អស់​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ដើម្បី​សាកសួរ​បន្ថែម​ក៏ដូចជា​បន្ត​ស្វែងរក​ប្រភព​មេខ្យល់​ជា​អ្នកដឹកនាំ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម