Connect with us

ព័ត៌មានជាតិ

អ្នក​ទស្សនា 133 K មើល​​ផ្សាយ​ផ្ទាល់​ដាច់​យប់ រវាង​កម្ពុជា​និង​កោះហ្គាំ

បានផុស

នៅ

ជំនួបការ​ប្រកួត​ជម្រុះ​បាល់ទាត់​ រវាង​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​និង​កោះហ្កាំកាលពីយប់មិញនេះ មាន​អ្នក​ទស្សនាជាង 133k (១៣៣ ០០០ នាក់) បាន​អង្គុយតាមដាន​លើ​​ផេក​ផ្លូវការ​របស់សហព័ន្ធ​បាល់ទាត់កម្ពុជា ទោះបីការប្រកួត​នេះរៀបចំ​ឡើង​​នៅ​ម៉ោង​ជាង ១១ យប់​ទៅហើយក្តី។

ក្រោយ​ចប់ប្រកួតកម្ពុជា​យកឈ្នះក្រុម​កោះហ្កាំដោយ​លទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

ក្រោយ​ជ័យជំនះ​នេះភ្លាម​ ប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន ក៏​អបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង​ប្រកាស​ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត។

សូមបញ្ជាក់ថា ការប្រកួតជើងទី២យប់មិញនេះ កម្ពុជាធ្វើមិនបានល្អទេនៅក្នុង៤៥នាទីដំបូង ដែលបណ្តាលឲ្យកោះហ្គាំស៊ុតចូលនាំមុខ១-០។ យ៉ាងណានៅវគ្គទី២ បន្ទាប់ពីដាក់ចូល កែវ សុខផេង ជំនួស ណារ៉ុង កក្កដា បានផ្តល់ឲ្យកម្ពុជាមានទម្រង់ប្រែប្រួលល្អវិញ។ គ្រាន់តែដើមវគ្គទី២ កម្ពុជារកបាន២គ្រាប់ ក្នុងនោះ សុះ សូហាណា ស៊ុតគ្រាប់បាល់តាមស្មើ ១-១ និងកែវ សុខផេង ស៊ុតគ្រាប់បាល់ជ័យជម្នះ ២-១។

សរុបទាំងពីរជើង កម្ពុជា​បាន​យក​ឈ្នះកោះហ្គាំ ៣-១៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម