ភោជនីយដ្ឋាន និងអាហារដ្ឋានជិត ៥០កន្លែងក្នុងក្រុងសៀមរាប គ្រោងអនុញ្ញាតឲ្យបម្រើសេវាទទួលភ្ញៀវ នៅនឹងកន្លែង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ភោជនីយដ្ឋាន និងអាហារដ្ឋានជិត ៥០កន្លែងក្នុងក្រុងសៀមរាប គ្រោងអនុញ្ញាតឲ្យបម្រើសេវាទទួលភ្ញៀវ នៅនឹងកន្លែង

បានផុស

នៅ

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាននិ ងអាហារដ្ឋាន ប្រមាណជិត២០០ កន្លែង នៅក្នុងក្រុងសៀមរាប មានភោជនីយដ្ឋាន និងអាហារដ្ឋានជិត ៥០កន្លែង ដែលរដ្ឋបាលក្រុងសៀមរាប គ្រោងនឹងអនុញ្ញាតឲ្យបើកដំណើរអាជីវកម្មដ្ឋានរបស់ខ្លួនឡើងវិញ ក្នុងរូបភាពលើសពីការវេចខ្ចប់ ដោយការបម្រើសេវាកម្មទទួលភ្ញៀវ ឲ្យពិសាអាហារ និងភេសជ្ជៈនៅនឹងកន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលក្រុង បានឲ្យដឹងយ៉ាងដូច្នេះ ក្នុងពេលដែលលោកបានដឹកនាំក្រុមការងារចម្រុះ ចុះប្រគល់លិខិតបញ្ជាក់អនុញ្ញាត ដល់ម្ចាស់អាហារដ្ឋានចំនួន ៣កន្លែង នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា មុននឹងឈានមកដល់ការ ប្រគល់លិខិតបញ្ជាក់អនុញ្ញាតនេះ ម្ចាស់សេវាកម្មដ្ឋានម្ហូបអាហារទាំងនេះ ត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការអនុវត្តលក្ខខណ្ឌស្តង់ដារអប្បរមាភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងការដាក់ពាក្យស្នើសុំផងដែរ។ អ្វីដែលត្រូវឆ្លងកាត់ ដើម្បីធានាសុវត្ថិភាពដោយការទទួលខុសត្រូវនៅ ពេលដំណើរការនោះ គឺការចុះត្រួតពិនិត្យវាយតម្លៃ របស់ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមាន៖ មន្រ្តីជំនាញមកពីមន្ទីរទេសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និងមន្ទីរបរិស្ថាន ជាដើម។

ជាការណែនាំបន្ថែម ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរការបើកទទួលភ្ញៀវនោះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ៣ការពារ និង៣កុំ គឺជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធ ប្រឆាំង​ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ប័ណ្ណសម្គាល់ចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ គឺជាឧបករណ៍ដ៏សំខាន់ផងដែរ សម្រាប់ការប្រើប្រាស់ បង្កើតទំនុកចិត្តរវាងអ្នកបម្រើសេវាកម្ម និងអតិថិជន។ លោកថា វាមិនជាការលំបាកនោះទេ បើគ្រាន់តែជាការបង្ហាញប័ណ្ណនេះ ឲ្យគ្នាឃើញទៅវិញទៅមកនោះ។   

លោកក៏បានបង្ហើបឲ្យម្ចាស់សេវាកម្មដ្ឋាន ម្ហូបអាហារ បានដឹងផងដែរ អំពីវិធីសាស្រ្តក្នុងការរៀបតុ-កៅអី ដើម្បីត្រៀមទទួលភ្ញៀវ ដែលក្រៅអំពីការរក្សាគម្លា ដោយប្រើតុតូចៗ ដាច់ដោយឡែកពីគ្នា នោះគឺអាចធ្វើបានការរៀបតុធំវែង រក្សាគម្លាតកៅអី សម្រាប់ទទួលភ្ញៀវក្នុង លក្ខណៈជាក្រុមគ្រួសារ តែជាក្រុមមិនមែនគ្រួសារ គឺមិនអាចអនុញ្ញាតឲ្យប្រើតុកៅអីនោះជាដាច់ខាត។ លោក ង៉ូវ សេងកាក់ បានបន្តថា អាចនឹងមានករណីរឹតបន្តឹងសុវត្ថិភាព ក្នុងភោជនីយដ្ឋាន ដោយផ្អែកលើស្ថានភាពនៃបញ្ហាកូវីដ នោះគឺអាចនឹងតម្រូវឲ្យមានការរៀបចំតុអាហារនីមួយៗ មានរបាំងកញ្ចក់សុវត្ថិភាព ព្រោះថា នៅពេលទទួលទានអាហារ និងភេសជ្ជៈ គ្រប់គ្នាមិនមានពាក់ម៉ាស នោះឡើយ៕ 

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services