Connect with us

ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស សម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលអនុវត្តការងារបានល្អ​ក្នុងត្រីមាសទី៣ឆ្នាំ២០២១នេះ​

បានផុស

នៅ

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​សម្តែងការកោតសរសើរ​ចំពោះរដ្ឋបាល​រាជធានី​ភ្នំពេញ​ យ៉ាងខ្លាំង លើ​ការអនុវត្ត​ការងារនៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១​នេះ ដែលមាន​ទាំង​ការងារ​ធ្វើអោយ​ភូមិ សង្កាត់ មាន​សុវត្ថិភាព ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ការងារ​អនាម័យ បរិស្ថាន ការងារ​អភិវឌ្ឍន៍ ការដោះស្រាយ​ការលិចលង់ និង​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​លើ​អចលនទ្រព្យ​ផងដែរ ដោយ​ការ​ប្រមូល​ពន្ធ​នេះ ជា​មធ្យម​បាន​ប្រមាណ​ជាង​៤​លាន​ដុល្លារ​ក្នុង​១​ខែ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្តែង​ការកោតសរសើរ​ពី​សំណាក់ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ នេះ​ បាន​ធ្វើឡើងក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៩​ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ​តំណាងអោយ​លោក ​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២១​នេះ បាន​អនុវត្ត​ការងារបាន​យ៉ាង​ល្អប្រសើរ ដូចជា ការងារ​អនុវត្ត​គោលនយោបាយ “​ភូមិ​-​សង្កាត់​» មាន​សុវត្ថិភាព លោក​សូម​កោតសរសើរ​ដល់​សមត្ថ​កិច្ច ពាក់ព័ន្ធ​ដែល​បាន​យកចិត្តទុកដាក់​បង្ក្រាប​បទ​ល្មើស​ព្រហ្មទណ្ឌ​បាន​ស្ទើរតែ ១០០% គឺ​បង្ក្រាបបាន ៧៧​ករណី លើ ៧៨​ករណី ។ ការងារ​គ្រប់គ្រង​សំណល់ បរិស្ថាន និង​អនាម័យ ដោយបាន​ពិនិត្យ​ទម្ងន់​បានល្អ (​ការពិនិត្យ​ជញ្ជឹង លាង​សម្អាត ថ្លឹង​បាន​ត្រឹមត្រូវ និង​ពិនិត្យ​រថយន្ត​ចាក់សំរាម​មិនឱ្យ​សល់​ក្នុង​ឡាន​..​។​ល​។​ និង​ការជំរុញ ចលនា​ដឹកជញ្ជូន​សំរាម​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ស្អាត​ពុំមាន​កកស្ទះ​។ ចំណែក​ការងារ​ធនធានទឹក និង​ឧតុនិយម ឃើញថា សកម្មភាព​របស់​ការ​ងារ​ធនធានទឹក ជំរុញ​អនុវត្ត​ការងារ​បាន ១០០% លើ​ចំណុច​មួយចំនួនធំ​។ ដោយឡែក សម្រាប់​ការងារ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​វិញ បាន​ខិតខំ​ជំរុញ​ការអនុវត្ត​ប្រមូល​ពន្ធ​ប្រថាប់ត្រា​គួរ​ជាទី​មោទនៈ រហូតដល់ ៥០.៦៧៧,៨៥ លាន​រៀល គិត​ជា​មធ្យម​ប្រហែល​ជាជាង ៤​លាន​ដុល្លា​ក្នុង​១​ខែ​។​

លោក​បន្តទៀតថា ក្រៅពី​ការងារ​ខាងលើ ពាក់ព័ន្ធ​ការងារ​ដោះស្រាយ​ជំនន់​ទឹកភ្លៀង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដោះស្រាយបាន​យ៉ាង​ល្អ​ផងដែរ​។​

លោក ​មាន ចាន់​យ៉ា​ដា ក្នុង​កិច្ចប្រជុំ​នេះ​ក៏បាន​លើកឡើង​ដែរ​ថា រដ្ឋបាល​ភ្នំពេញ សម្រាប់​ការងារ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បាន​សហការ​ជាមួយ​គណៈកម្មការ​ជាង​១០ ដោយ​យើង​បាន​ដើរតួ​ជា​ប្រតិបត្តិ​ករ ដោះស្រាយ​លើ​ការព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម​។ លោក​បន្តថា ចាប់ពីពេលនេះ​តទៅ យើង​លែងមាន​ការធ្វើ​តេស្ត​រហ័ស ជា​ទ្រង់ទ្រាយ​ធំ​ទៀតហើយ បន្ត​ការអនុវត្ត​ការព្យាបាល​តាម​ផ្ទះ ដែល​ការព្យា​បាល​តាម​ផ្ទះ​នេះ បានទទួល​ការគាំទ្រ​និង​កោតសរសើរ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៥ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៩ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២១ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម