Connect with us

ព័ត៌មានជាតិ

ហេង វ៉ាន់ដា៖ ត្រឹម​ម៉ោង​នេះ មិនទាន់​មាន​គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន​​ណាមួយ​ បើក​​នៅ​ឡើយ​ទេ

បានផុស

នៅ

ភ្នំពេញ៖ រហូតមកដល់ពេលនេះនៅមិនទាន់មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនណាមួយ បានបើកដំណើរការឡើងវិញនៅឡើយទេ បើទោះបីជាក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឱ្យបើកឡើងវិញក៏ដោយ។

លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣តុលានេះថា គ្រឹះស្ថានឧត្តមសិក្សាកំពុងត្រៀមរៀបចំឯកសារស្នើសុំទៅក្រសួងអប់រំ ព្រោះថាមានឯកសារជាច្រើនដែលត្រូវបំពេញ ហើយមុននឹងបើកត្រូវរៀបចំឯកសារឱ្យស៊ីជាមួយអ្វីដែលបានរៀបចំទៅតាមស្តង់ដារ អេស អូ ភី ស្របទៅតាមវិធានសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹងបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវចុះអឹម អូយូជាមុនសិនជាមួយក្រសួងអប់រំ ទើបអាចបើកបាន។ ប៉ុន្តែពេលបើកដំបូងក្រសួងឱ្យបើកជាលក្ខណៈសាកល្បងទេ ដើម្បីទប់ស្កាត់ហានិភ័យណាមួយពេលកំពុងបើកដំណើរការនោះ។ ចឹង​ទេត្រូវការពេលវេលាយូរបន្តិចដើម្បីពិនិត្យមើលនិងរៀបចំ។

លោកបណ្ឌិត ហេង វ៉ាន់ដា បាន​បញ្ជាក់ថា មកដល់សព្វថ្ងៃនេះមិនទាន់មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនណាមួយបានបើកដំណើរការឡើងវិញនៅឡើយទេ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹង នៅក្នុងសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចុះថ្ងៃទី២៧កញ្ញានេះថា មុននឹងបើកដំណើរការសាលារៀនឡើងវិញគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ត្រូវដាក់ពាក្យស្នើសុំមកក្រសួង។ បន្ទាប់មកចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្នាជាមុនសិន ទើបអាចដំណើរការបាន។ ប្រសិនបើគ្រឹះស្ថានឧត្តមសិក្សានោះបានបំពេញទៅតាមលក្ខខណ្ខដែលក្រសួងបានដាក់ចេញ។

បើតាមលោករដ្ឋមន្ត្រី គ្រឹះស្ថានឧត្តមសិក្សាត្រូវរៀបចំយន្តការរៀន និងបង្រៀននៅក្នុងថ្នាក់រៀនផែនការសិក្សា ដូចជាការបែងចែកម៉ោងចូលរៀន ម៉ោងសម្រាក ម៉ោងចេញពីគ្រឹះស្ថាន បំណែងចែកនិស្សិតតាមចំនួនកំណត់ហេដ្ឋារចនាសម្ព័ន្ធទន់និងរឹងសម្រាប់ដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ពិធីសារនៃការអនុវត្តប្រតិបត្តិនៅក្នុងមន្ទីរពិសោធន៍ ឬសាលសហសិក្សា ពិធីសារនៃដំណើរការស្រាវជ្រាវឯកសារស្តីពីវិសាលភាពផែនការអនុវត្តដោយមានកាលបរិច្ឆេទកំណត់នឹងលំដាប់លំដោយនៃការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ទៅតាមកម្មវិធីបណ្ដុះបណ្ដាល ឆ្នាំសិក្សា ឬក្រុមនិស្សិតប្រសិនបើចាំបាច់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គ្រប់ឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងការស្នើសុំបើកដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិនិងការស្រាវជ្រាវ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវចម្លងជូនរដ្ឋបាលរាជធានីខេត្តឲ្យបានជ្រាបជាព័ត៌មាន។

មិនតែប៉ុណ្ណោះក្រសួងបានណែនាំឱ្យមានការធ្វើតេស្តកូវីដ-១៩ ដល់សាស្ត្រាចារ្យ និងនិស្សិតគ្រប់រូប ប្រសិនបើមានលទ្ធភាព មុនពេលចាប់ដំណើរការ និងក្នុងពេលសាកល្បងបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ។

ក្នុងករណីមានការផ្ទុះឡើង ឬការឆ្លងរាលដាលជំងឺកូដ-១៩ចំពោះបុគ្គលណាមួយដែលធ្លាប់មាន ឬ កំពុងមានវត្តមាននៅក្នុងបរិវេណនៃគ្រឹះស្ថានសិក្សានីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាត្រូវ ចាត់វិធានការឆ្លើយតបជាបន្ទាន់ ដូចជាការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្ន និងធ្វើ ចត្តាឡីស័ក១៤ថ្ងៃចំពោះអ្នកពាក់ព័ន្ធ និងការស្វែងរកដំណោះស្រាយណាមួយ ដោយមានការណែនាំពីភ្នាក់ងារសុខាភិបាល និងត្រូវផ្ដល់ព័ត៌មានជូនក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាបច្ចុប្បន្ននេះកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនចំនួន១២៨ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមានចំនួន៤៨និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន៨០នៅតាមរាជធានីខេត្តចំនួន២០នៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម