Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច កោះហៅម្ចាស់ឡាន Rolls-Royce បុក​រនាំង​ពុះចែកទ្រូងផ្លូវ ដែលសង្ស័យជារបស់អតីតភរិយាលោក ឌួង ឆាយ

បានផុស

នៅ

សមត្ថកិច្ចរាជធានីភ្នំពេញ បានស្ទូចរថយន្តស៊េរីទំនើប Rolls-Royce មួយគ្រឿង ដែលបាន​បុក​រនាំង​ពុះចែកទ្រូងផ្លូវ ខូចខាត​យ៉ាងដំណំ កាលពីយប់ថ្ងៃទី១២ ខែតុលានោះ មករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នង​ការ​ដ្ឋាន​​នគរបាលរាជធានីភ្នំពេញហើយ។ ក្នុងនោះ សមត្ថកិច្ចជំនាញ ក៏បានចេញលិខិតអញ្ជើញ ឲ្យម្ចាស់រថយន្តមក​បំភ្លឺ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលានេះថា រថយន្តដែលបង្កនោះ ត្រូវបានសមត្ថកិច្ចស្ទូច មករក្សាទុកហើយ។ ក្នុងនោះ សមត្ថកិច្ច​ជំនាញ ក៏បានកោះហៅម្ចាស់រថយន្ត មកបំភ្លឺផងដែរ។

លោកថា «ជាក់ស្ដែងយើងបាន ស្ទូចរថយន្តដែលបង្កហ្នឹង យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកហើយ ហើយខាងការិយាល័យជំនាញ ក៏បានធ្វើការកោះហៅម្ចាស់រថយន្ត ឲ្យចូលខ្លួនមកបំភ្លឺផងដែរ យើងបានធ្វើលិខិត​កោះ​ហៅ យើងបានយកទៅដល់ផ្ទះហើយ អញ្ចឹងយើងរង់ចាំការចូលបំភ្លឺ របស់ម្ចាស់រថយន្ត»។

គួររំលឹកថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពីយប់ថ្ងៃទី១២ ខែតុលា ដែលបង្កឡើងដោយ​រថយន្តទំនើប Rolls-Royce មួយ​គ្រឿង ​បាន​បុក​រនាំង​ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត​យ៉ាងដំណំ។ បើ​តាមភិនភាគ​ស្លាក​លេខ​រថយន្ត​ គឺ​ម្ចាស់​រថយន្ត​នេះ ​គឺ​អ្នកនាង ដេត ម៉ាលីណា អតីតភរិយា​លោក ឌួង ឆាយ។

យ៉ាងណា​ក៏ដោយ សមត្ថកិច្ច​នៅកន្លែង​កើតហេតុ​ មិន​បាន​បញ្ជាក់​អត្តសញ្ញាណម្ចាស់​​រថយន្ត​នោះ​ទេ គ្រាន់​តែ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ ​មិន​បង្ក​របួសដល់អ្នក​បើកបរ​នោះទេ។ ក្រោយកើតហេតុប៉ុន្មាន​ម៉ោង លោក ឌួង ឆាយ ​បាន​បង្ហោះសាររៀបរាប់​ថា​ «អ្នកជាម្តាយកូនៗ របស់យើង ខ្ញុំសង្ឃឹមថា អ្នកនឹងមិនមានគ្រោះថ្នាក់ អ្វីកើតឡើងចុះ។ អានិតកូនៗ យើង»។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌សមួយគ្រឿង ពាក់ស្លាកលេខកម្ពុជា MR-IDOL ធ្វើដំណើរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិច សង្ស័យម្ចាស់បើកលឿនបួងចង្កូត មិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរាបដល់ដី។ ឯរថយន្តផ្ទប់ជាប់ជាមួយទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច។

បច្ចុប្បន្ន​ រថយន្តត្រូវ​បាន​សមត្ថកិច្ច ​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី​រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម