Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មចាត់ទុកជំនួយUSAIDចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា​

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ ​បានចាត់ទុក​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID បានចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការរីកចម្រើន​។​

ការលើកឡើង​របស់លោក ​វេ​ង សាខុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​តុលា​ នៅ​ទិ​ស្តី​ការ​ក្រសួង ​ក្នុងឱកាស​ជួប​ពិភា​ក្សា​ជាមួយ​លោក W. Patrick Murphyឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ ដោយ​លោក​បាន​មានប្រសាសន៍ថា ​ជា​ប្រាកដ​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារUSAIDបាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការរីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល កែប្រែ​កម្រិតជីវភាព និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ទំនើប​ទាន់សម័យ ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិយាប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ​ក្នុងការ​នាំចេញ​ក​សិ​ផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

លោកឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ បាន​ណែនាំ​នាយក​ទីភ្នាក់ងារ USAIDថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​នឹង​បំពេញការងារសម្រាប់​វិស័យ​កសិកម្ម ហើយ​សង្ឃឹមថា ​លោកស្រី​នឹង​រួមសហការ​បានល្អ​ជាមួយ​ក្រសួង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិ​ស័យ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព និរន្តរភាព និង​វិបុលភាព​នាពេល​អនាគត​។​

ចុងក្រោយលោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ឯកអគ្គរដ្ឋទូត​ឲ្យ​ជួយ​ពិនិត្យ​លើ​ការកសាង​ធនធានមនុស្ស​ទាំង​វិស័​យ​ឯកជន មន្ត្រីរាជការ និង​ប្រជាកសិករ​ក្នុង​សហគមន៍ ដើម្បី​បំពេញបន្ថែម​នូវ​សមត្ថភាព​ក្នុងការ​អនុវត្ត​បច្ចេក​វិទ្យា​ថ្មីៗ សមស្រប និង​មានប្រសិទ្ធភាព ស្របទៅតាម​ការវិវឌ្ឍរីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គមពិសេស​ស្របតាម​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វិដ​-១៩ និង​ទិសដៅ​នៃ​ការនាំចេញ​នាពេល​អនាគត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៣ វិនាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៣៦ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៥១ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម