Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ បង្ហាញភាពខ្លាំង ៦ចំណុច របស់អាជ្ញាធរមីន

បានផុស

នៅ

នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវិភាគចំណុចខ្លាំង ចំណុចត្រូវបំពេញបន្ថែម និងរៀបចំផែនការស្វែងរកការគាំទ្រថវិកាជំនួយនានា លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកបង្ហាញភាពខ្លាំងចំនួន៦ចំណុចរបស់អាជ្ញាធរមីនកម្ពុជា។ សិក្ខាសាលនេះរៀបចំឡើងក្រោមកិច្ចសហការរវាង អាជ្ញាធរមីន និងអង្គការ NPA ប្រចាំនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅខេត្តកែប ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជម្រាបដល់ អង្គសិក្ខាសាលា អំពី តួនាទី ភារកិច្ច និងអាណត្តិការងារ របស់អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាស្ថាប័ននិយតករ ក្នុងការដឹកនាំគ្រប់គ្រង និងត្រួតពិនិត្យ វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានលេីកឡេីងនូវ ភាពខ្លាំងរបស់អាជ្ញាធរមីន រួមមាន៖ 

១. ជាស្ថាប័នអាជ្ញាធរជាតិ ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី  ជាប្រធាន

២. មានអាណត្តិការងារខ្លាំង រចនាសម្ព័ន្ធច្បាស់លាស់ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)

៣. មានផែនការថវិកា និងមានសមត្ថភាពបច្ចេកទេស

៤. មានសិទ្ធិសម្របសម្រួលក្នុងវិស័យទាំងថ្នាក់ជាតិ និងអន្តរជាតិ 

៥. មានផែនការយុទ្ធសាស្រ្តជាតិសកម្មភាព មីន ២០១៨-២០២៥។

៦. មានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ទាំងអស់ ត្រូវ៖

– យល់ពីគោលបំណងជាយុទ្ធសាស្រ្ត គោលនយោបាយ នីតិវិធី និងការភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមការងារ

– ធានាថាគោលដៅ គុណភាព ពេលវេលា និងថវិកាត្រូវបានឆ្លើយតបតាមសេចក្តីត្រូវការតាមការចាំបាច់

– ដោះស្រាយបញ្ហាដោយលក្ខណៈបត់បែន

– កំណត់បញ្ហាជាយុទ្ធសាស្រ្តពីបញ្ហាដោយលក្ខណៈបត់បែន និងភ្ជាប់ទំនាក់ទំនងជាមួយការគ្រប់គ្រង

– រក្សាការយល់ដឹងពីអាណត្តិតួនាទីការងារ និងបរិយាកាសនៅជុំវិញខ្លួន

– រៀបចំគោលដៅ និងគោលនយោបាយ

– រក្សាស្ថាប័នឲ្យមានភាពសុខុដុមរមនា និងជោគជ័យរបស់ស្ថាប័ន

– ដោះស្រាយបញ្ហាជាយុទ្ធសាស្រ្ត

ក្រៅពីត្រូវស្វែងយល់ អំពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ប្រកបដោយយុទ្ធសាស្ត្រ លោកទេសរដ្ឋមន្រ្តី បានលេីកឡេីងនូវក្រមសីលធម៌មួយចំនួន ក្នុងការអនុវត្តការងារនៅស្ថាប័ន អាជ្ញាធរមីន ដូចជា ការសហការគ្នាទៅវិញទៅមក ការស្តាប់មតិយោបល់គ្នាទៅវិញទៅមក ការបើកចិត្តទូលាយ គ្មានការវាយប្រហារលក្ខណៈបុគ្គល ការប្រកាន់ខ្ជាប់ការពិត/គោលដៅ ចៀសវាងនូវគោលបំណងលាក់បាំង និងភាពស្មោះត្រង់ ជាដើម។

លោកទេសរដ្ឋមន្រ្តី បានជំរុញ អង្គសិក្ខាសាលាទាំងមូល ត្រូវពិភាក្សាគ្នាឱ្យបានផុលផុស និងស្វែងរកធាតុចូលសំខាន់ៗសម្រាប់រួមគ្នាវិភាគ ពិនិត្យឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីបន្តស្វែងរកចំណុចខ្លាំង ចំណុចដែលត្រូវបំពេញបន្ថែម ក្នុង គោលដៅ ដេីម្បីពន្លឿនការអនុវត្តការងារតាមជំនាញនីមួយៗក្នុងវិស័យមីន និងស្វែងរកថវិកាជំនួយបន្ថែមទៅតាមប្រភេទសកម្មភាព និងលទ្ធភាពរបស់ប្រទេសម្ចាស់ជំនួយ ជាពិសេសត្រូវបន្តបង្កើនប្រសិទ្ធភាពនៃផែនការសកម្មភាព ដើម្បីកំណត់ទិសដៅ និងតម្រូវការជាក់លាក់ សម្រាប់ពង្រឹងប្រសិទ្ធិភាពការងាររបស់អាជ្ញាធរមីន៕

អត្ថបទ៖ ឡាង កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម