ការ៉ាស់សាំង លួចលីត្រពីអតិថិជន​ ម្ចាស់ទីតាំងបញ្ជូនទៅតុលាការ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការ៉ាស់សាំង លួចលីត្រពីអតិថិជន​ ម្ចាស់ទីតាំងបញ្ជូនទៅតុលាការ

បានផុស

នៅ

កណ្តាល៖ ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូលប្រចាំខេត្ដកណ្តាល និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា​រង​អមសាលាដំបូងខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតីមួយចំនួន និងធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចាត់ការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៌នេះធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។

ជនសង្ស័យទី១ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមមន្ត្រីជាន់ខ្ពស់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី ក្រុមគណៈកម្មាធិការចម្រុះ មានកាំកុងត្រូល ប្រចាំខេត្ដកណ្តាល  និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និងស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏បានពិនិត្យឃើញថា មានមិនប្រក្រតី ជាលទ្ធផលដេប៉ូ ម៉ាក់មុីមុី ប្រេងសាំងធម្មតា ខ្វះ៧លីត្រ ក្នុង១០០លីត្រ។ ប្រេងសាំស៊ុបពែរ ខ្វះ៨,៨លីត្រ ក្នុង១០០លីត្រ។ ប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ។

ចំណែកដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ។ ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ។ ប្រេងម៉ាស៊ូត ខ្វះ ៦,១៥លីត្រ ក្នុង១០០លីត្រ។ សមត្ថកិច្ចបានធ្វើការបិទសៀលទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈទាំង២នេះ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទី ឈ្មោះ ហ៊ុង សុខហ៊ាង មកចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស (សៀល) ដើម្បីធ្វើការបើក លក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។ ចំណែកឯឈ្មោះ ថូ សុផាត នៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង​៧​និង​០០នាទី បានយកកន្ត្រៃមកកាត់ខ្សែលួស(សៀល) ដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើកលក់អាជីវកម្មជាធម្មតាវិញដែរ។

ភ្លាមៗនោះក្រុមគណៈកម្មាធិការចម្រុះបានចុះទៅបិទអាជីវកម្មម្តងទៀត នឹងនាំខ្លួនជនទាំង០៣នាក់នោះ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការសាកសួរ។

ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀលនេះដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាវុធហត្ថ​រាជធានី​អរគុណ​សប្បុរសជន​ដែល​ផ្ដល់​ស្បៀង​ដល់​អាវុធហត្ថ​ក្នុង​យុទ្ធនាការ​រ​ប្រឆាំង​កូ​វីដ​-១៩​និង​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ម៉ៅ ធនិន សន្យា​រៀប​ចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កខ្វក់​នៅ​ផ្សារ​កំពង់ត្រាច ដើម្បី​បញ្ចៀស​ការ​ជន់​លិច​និង​ក្លិន​ស្អុយ

ព័ត៌មានជាតិ៦ ម៉ោង មុន

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

ព័ត៌មានជាតិ៦ ម៉ោង មុន

សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ក្រោម​ដៃ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​១៥​ឆ្នាំ​អត់​ចេញ​ជា​រូបរាង

ព័ត៌មានជាតិ៧ ម៉ោង មុន

គ្រែ​ពេទ្យ​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ចំនួន​៦គ្រឿង​ តម្លៃ​ស្មើ​ជាង​៦.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​កាស៊ីណូ ដាយ​មិ​ន​ស៊ី​ធី ធ្វើការ​ឧបត្ថម្ភ​ដល់​អង្គភាព​អាវុធហត្ថ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services