Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងស៊ូវ៉ុន ប្រគល់រថយន្តដឹកសំរាម ១គ្រឿង និងម៉ាសចំនួន ៣ម៉ឺន ជូនសាលាខេត្តសៀមរាប

បានផុស

នៅ

លោកអភិបាលក្រុងស៊ូវ៉ុន Yeom Tae-young បានស្វាគមន៍ឯកអគ្គរាជទូត និងប្រតិភូស្ថានទូតកម្ពុជា ទៅកាន់ទីក្រុងស៊ូវ៉ុន ព្រមទាំងបានប្រគល់អំណោយជារថយន្តដឹកសំរាម ១គ្រឿង និងម៉ាសចំនួន ៣ម៉ឺន ជូនសាលាខេត្តសៀមរាប ដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយស៊ូវ៉ុន។

លោកអភិបាលក្រុងស៊ូវ៉ុន បានលើកឡើងថា កម្ពុជាតូចមែន ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ ដោយទី​ក្រុងស៊ូវ៉ុន ធ្លាប់បានទទួលនូវអំណោយម៉ាស ចំនួន ២ម៉ឺន កាលពីអំឡុងនៃការផ្ទុះជំងឺរាតត្បាតកូវីត-១៩ ដំបូង កាលពីអំឡុងខែមិនា​ ពីខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានអះអាងថា អំពើល្អជាសប្បុរសធម៌របស់ប្រជាជនកម្ពុជា ចំពោះប្រជាជនទីក្រុងស៊ូវ៉ុន ពិតជាមាន​តម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូង ដែលនេះហើយជាមិត្ត​ល្អក្នុងគ្រាលំបាក​។

ក្រោយពីជំងឺរាតត្បាតសកល​សាបរលាបផុតទៅ ទីក្រុងស៊ូវ៉ុន នឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្តសៀមរាប លើការអភិវឌ្ឍទីក្រុងវៃឆ្លាត Smart city លើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ សាសនា ។

​លោកអភិបាលក្រុងស៊ូវ៉ុន បានរៀបចំ​ទស្សនកិច្ច​សិក្សា​ជូនប្រតិភូស្ថានទូតកម្ពុជា ឲ្យបានពិនិត្យ​នៅមជ្ឈ​មណ្ឌលគ្រប់គ្រងសន្តិសុខ-សុវត្ថិភាព ដែលសាលាក្រុងគ្រប់គ្រងបាន​នូវទិន្នន័យក៏ដូចជារូបភាពនៅ​តាម​ដង​ផ្លូវ ទីសាធារណៈនានា សំដៅផ្ដល់ឲ្យប្រជាជននៅក្រុងស៊ូវ៉ុន រស់នៅ ធ្វើការ រកទទួលទាន រៀនសូត្រ ប្រកបដោយ​ផាសុកភាព​គួរ​ឱ្យចង់រស់នៅ។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរ​ដែលរស់នៅធ្វើការរៀនសូត្រនៅស៊ូវ៉ុន ព្រមទាំងតំបន់មួយចំនួនក្បែរខាង​ មានចំនួនប្រមាណជា១ម៉ឺន ៥ពាន់នាក់។

ទីក្រុងស៊ូវ៉ុន ជាទីរួមខេត្តខ្យងគីដូ ដែលជាខេត្តព័ទ្ធជុំវិញរដ្ឋធានីសេអ៊ូល ដូចជាខេត្តកណ្ដាល របស់កម្ពុជា​អញ្ចឹង​ដែរ និងមានប្រជាជនចំនួន១៣០០០០០ នាក់៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម