Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារស្នើADBបន្តកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រគម្រោងវិស័យTVETបន្តទៀត​

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានស្នើ​ដល់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ដែល​ហៅ​កាត់​ថា ADBបន្ត​នូវ​កិច្ចសហប្រតិបត្តិការ​​ និង​ជួយ​គាំទ្រ​គម្រោង​វិស័យTVET​បន្តទៀត​ ពិសេស​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

ការស្នើសុំ​របស់លោករ​ដ្ឋ​មន្ត្រី ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​តុលា​នេះ ​ក្នុង​ការទទួលជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Sunniya Durrani-Jamalនាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)ដែល​ត្រូវផុត​អាណត្តិ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​(Zoom)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ និង​ស្នើ​ដល់ ADB បន្ត​នូវ​កិច្ចសហប្រតិបត្តិការលើ​វិស័យ​TVET ដែលជា​មុំ​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ។ទន្ទឹមនឹងនេះ ​លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់ ADBចំពោះ​ការផ្តល់​គម្រោង​គាំទ្រ​វិស័យ TVET នានាសូម​ឱ្យមាន​ភ្នាក់ងារ​អនុវត្តន៍​គម្រោង​ដោយ​ក្រសួងសាមី​ផ្ទាល់​តែម្តងដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង តាមដាន និង​ត្រួតពិនិត្យក៏ដូចជា​ប្រសិទ្ធ​ភាព​នៃ​ការអនុវត្ត​គម្រោង​ប្រកបដោយ​គុណភាព​។​

ជាការ​ឆ្លើយតប​ជាមួយនឹង​សំណូមពរ​របស់លោករ​ដ្ឋ​មន្ត្រី លោកស្រី Sunniya Durrani-Jamal នឹង​លើក​​យក​សំណើ​ទាំងនេះជួយ​សិក្សា​រក​វិធីសាស្ត្រ​និង​គាំទ្រ​ដើម្បីអោយ​យុវជន​ងាក​មក​ចាប់អារម្មណ៍​ចុះឈ្មោះ​ចូល​រៀន​ក្នុង​ប្រព័ន្ធ TVET ដោយ​ក្នុងនោះនឹង​បន្ត​សហការ​ជាមួយគ្នា​ដើម្បី​រៀបចំ​គម្រោង​ថ្មីៗ​ថែមទៀត​សំដៅ​ធានា​ដល់​ការបណ្តុះបណ្តាល​ធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាល​ផង ធ្វើការ​ផងក៏​ជា​ដំណោះស្រាយ​ដ៏​ល្អ ក្នុងការ​បង្កើត​កម្លាំង​ពលកម្ម​ជំនាញព្រោះថា ​ការបណ្តុះបណ្តាល​តែ​នៅតាម​គ្រឹះស្ថាន​រហូតដល់​ចប់ហើយ​ទើប​ចូលទៅ​ទីផ្សារការងារ​គឺ​មិនអាច​ឆ្លើយតប​ទាន់​តាម​តម្រូវការ​នៃ​ទីផ្សារការងារបាន​នោះទេ​។​

លោកបណ្ឌិត អ៊ិត សំហេង ក៏បាន​ជម្រាបជូន​លោកស្រី​នាយិកា​អំពី​វឌ្ឍនភាព​មួយចំនួន​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុវត្ត​នូវ​គម្រោង​ធំៗ ដែលជា​ការជួយឧបត្ថម្ភ​គាំទ្រពី​ធនាគារ​អភិវឌ្ឍ​អាស៊ី​។​

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា បច្ចុប្បន្នអគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈបាន​នឹងកំពុង​អនុវត្ត​គម្រោង​ធំៗ​ចំនួន ២ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ីគឺ​៖១.​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​២.គម្រោង​ជំនាញ​សម្រាប់​ការប្រកួតប្រជែង ដែល​គម្រោង​ទាំង​២​នេះបាន​ចូលរួម​អនុវត្ត​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្មគោល​នយោបាយ​អភិវឌ្ឍន៍​មុខរបរ និង​ការងារ គោលនយោបាយ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, និង​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេសនិង​វិជ្ជាជីវៈ ក្នុងនោះ​រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​, ការបំពាក់​ឧបករណ៍​សម្ភារ ការអភិវឌ្ឍ​ធនធានមនុស្ស​, ការអភិវឌ្ឍ​កម្មវិធីសិក្សា​, ការបណ្តុះបណ្តាល​,ប្រាក់ឧបត្ថម្ភ​សិស្ស​, កម្មសិក្សា (​គ្រូ​និង​សិស្ស​) និង​ការសិក្សា​ផ្អែកលើ​ការងារ​។​

លោក​រដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាការ​ពិតគម្រោង​ដែល​ទទួលបាន​ផ្លែផ្កា​ទាំងនេះបើ​មិនមាន​ការចូលរួម​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោកស្រី Sunniya Durrani-Jamal ទេ ការអនុវត្ត​នូវ​គម្រោង​ទាំងនោះពិតជា​មិន​ទទួលបាន​នូវ​ភាពជោគជ័យ​តាម​ការគ្រោងទុក​នោះឡើយ​។​

លោកស្រី​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ ADBបាន​សម្តែង​នូវ​ការពេញចិត្ត ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជាក្នុងការ​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ជាច្រើន​របស់​ជាតិ ក្នុងនោះ​ជាមួយ​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈដែល​ចាត់ទុកថា​ជា​វិស័យ​ស្នូរ​ដ៏​សំខាន់​មួយ​ក្នុងការ​លើក​ស្ទួយ​កំណើនសេដ្ឋកិច្ច​។​

ឆ្លងកាត់​បទពិសោធន៍​ក្នុង​អាណត្តិ​ការងារ​របស់លោក​ស្រី​កន្លងមកលោកស្រី​បាន​មើលឃើញ​ពី​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ទន្ទឹមនេះដែរលោកស្រី​នាយិកា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ធនាគារអភិវឌ្ឍន៍អាស៊ីប្រកបដោយ​ភាព​ស្និត​ស្នាល​បំផុត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម