Connect with us

ព័ត៌មានជាតិ

ដឹង​ប្រវត្តិរថយន្ត​ Rolls-Royce មុន​ចេញ​លក់​បាន​មួយ​គ្រឿង បង្កប់​ទស្សនៈ​ស៊ី​ជម្រៅ​

បានផុស

នៅ

នរណា​ក៏​ដឹង​ថា​រថយន្ត Rolls-Royce មិន​មែន​មនុស្ស​​គ្រប់​គ្នា​សុទ្ធ​អាច​ជិះបាន​នោះ​ទេ ដែលអាច​និយាយ​បាន​ថា​​រថយន្ត​នេះ​គឺ​សម្រាប់​​ត្រកូល​អភិជន​ឬ​គហបតី​ ដែល​ជា​អ្នក​មុខ​អ្នក​មាត់​តំណាង​ប្រទេស​ ទើប​ស័ក្កសម​កំពូលរថយន្ត​ប្រណិត​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ថ្មី​នាំ​យក​គំនិត​ទស្សនៈនិង​រឿងរ៉ា​វផ្សេងៗ​ជុំវិញ​ការ​អភិវឌ្ឍ​រថយន្ត Rolls-Royce៖

សំដី​មួយ​ម៉ាត់​របស់ Sir Henry Royce ធ្វើ​ឲ្យ Rolls-Royce រក្សា​ឈ្មោះ​ល្បី​សុសសាយ

Rolls-Royce បាន​ក្លាយ​ជា​រថយន្ត​ដ៏​លេចធ្លោ​និង​ជា​ទី​ចាប់​អារម្មណ៍​ពី​មនុស្ស​ម្នា​គ្រប់​ទិសទី ដោយសារ​​ភាព​ប្រណិត​លេច​ធ្លោ​​​ដាច់​គេ​។ ការ​រចនា​ច្នៃ​ប្រឌិត​បង្កើត​បាន​រថយន្ត​​ Rolls-Royce គឺ​ស្ថិត​នៅ​ក្រោម​គោលគំនិត​និង​ទស្សនៈ​អភិវឌ្ឍ​យូរ​អង្វែង​របស់​ស្ថាបនិក​រថយន្ត​នេះ។

លោក Sir Henry Royce ជា​ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​លើក​ទស្សនៈ​លើ​ការអភិវឌ្ឍន៍​រថយន្ត Rolls-Royce ថា “Take the best that exists and make it better” ដែល​មាន​ន័យ​ថា “យក​របស់​ល្អ​បំផុត​ដែល​មាន​មក​ធ្វើ​ជា​គំរូ ហើយ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង បើ​មិន​មាន​ចូរ​រចនា​បង្កើត​ថ្មី”។

ទ្រឹស្ដី​របស់​លោក Sir Henry Royce បាន​ក្លាយ​ជា​អត្តសញ្ញាណ​របស់ Rolls-Royce ដើម្បី​​យក​មក​អភិវឌ្ឍ​រថយន្ត Rolls-Royce ឲ្យ​មាន​ភាព​លេចធ្លោ​ដាច់​គេ។

Rolls-Royce រថយន្ត​សម្រាប់​ត្រកូល​អភិជន ឯ​តៃកុង​​បើកបរ​ក៏​​មិន​ធម្មតាដែរ

ជា​រថយន្ត​សម្រាប់​ត្រកូល​អភិជន​ ការ​ជ្រើសរើស​តៃកុង​បើកបរ​រថយន្ត​ដ៏​អស្ចារ្យ​នេះ ត្រូវ​សម្រិតសម្រាំង​​ជាមួយ​​​​អ្នក​ដែល​មាន​បុគ្គលិក​លក្ខណៈ​ដ៏​ល្អ​ឥត​ខ្ចោះ។

​ម្ចាស់​ដែល​​ធ្វើ​ដំណើរ​ជាមួយ​រថយន្ត Rolls-Royce ប្រៀប​បី​ដូច​កំពុង​ជិះ​នៅ​លើ​កម្រាល​ព្រំ​ទិព្វ​អីចឹង​ ដូច្នេះ​តៃកុង ​ត្រូវ​​មានការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទាំង​សុជីវធម៌​ និង​​បច្ចេកទេស​ក្នុង​ការ​បើកបរ​ដោយ​មិន​មែន​ផ្តោត​តែ​លើ​ការ​ធ្វើ​ដំណើរ​ទៅ ​ដល់​គោលដៅ​តែ​មួយ​មុខ​នោះ​ទេ។

តើ​ការ​ផលិត​រថយន្ត Rolls-Royce មួយ​គ្រឿងៗ​​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដែរ?

ដូច​​ដឹង​ស្រាប់​ហើយ រថយន្ត Rolls-Royce មួយៗ​គឺ​ខុសគ្នា ពីព្រោះ​រថយន្ត Rolls-Royce ត្រូវ​បាន​ច្នៃ​ទៅ​តាម​ការ​កុម្ម៉ង់​​របស់​អតិថិជន។ អាច​និយាយ​បាន​ថា តិច​បំផុត​ក៏​ត្រូវ​ប្រើ​ពេល ៣៦០ ម៉ោង​ដែរ​ដើម្បី​ផលិត​រថយន្ត​បាន​មួយ​គ្រឿង ប៉ុន្តែ​ពេលវេលា​អាច​ប្រែ​ប្រួល​ផ្អែក​លើ​ធាតុផ្សំ​បន្ថែម​ដែល​អតិថិជន​ចង់​បាន។ ជា​ធម្មតា​គឺ​វា​ចំណាយ​ពេល​យូរ​ជាង​នេះ ដោយសារ​​តែ​ការ​ច្នៃ​កុម្ម៉ង់​បន្ថែម។

និយាយ​ពី​រថយន្ត​ Rolls-Royce តើ​ការ​រចនា​​រថយន្ត Rolls-Royce ​ផ្ដោត​​លើ​ចំណុច​​សំខាន់​​អ្វី​ខ្លះ?

Rolls-Royce គ្មានគូប្រកួតប្រជែង​ទេ​នៅ​លើ​លោក។ ​ការ​រចនា​គ្រប់ម៉ូដែល​​រថយន្ត Rolls-Royce ឈរ​​លើគោល​​គំនិត​មួយ​ថា​តើ​រថយន្ត​នោះ​ជា​រថយន្ត​ដូចម្ដេច ហើយ​បន្ទាប់​មក​ត្រូវ​ផ្ដោត​លើ​ភាព​ឥត​ខ្ចោះ​លើ​គ្រប់​ផ្នែក​ទាំង​អស់​មិន​ថាខាង​មុខ ខាង​ក្រោយ ឬ​ពី​ចំហៀង។

តើ​ផ្នែក​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​រថយន្ត Rolls-Royce ខុស​ប្លែក​ពី​រថយន្ត​​ផ្សេងទៀត?

​គ្រប់ផ្នែក​នៃ​ការ​ឌីហ្សាញ​នៃ​រថយន្ត Rolls-Royce សុទ្ធតែ​បង្កប់​គោល​គំនិត​ដ៏​ស៊ីជម្រៅ។ ជាក់ស្តែង​ទេវរូប Spirit of Ecstasy ជា​និមិត្តរូប​នៃ​រថយន្ត Rolls-Royce ដែលមាន​រឿងព្រេង​ដំណាល​មាន​ទំនាក់ទំនង​ជាមួយ​សហ​ស្ថាបនិក​របស់​រថយន្ត Rolls-Royce។

ប៉ុន្តែ​វា​គ្រាន់​តែ​ជា​រឿង​តំណាល ឬ​ជា​រឿង​ព្រេង​ប៉ុណ្ណោះ ហើយ​​ក៏​មិន​អាច​បញ្ជាក់​ថា​វា​ជា​រឿង​ពិត​ ឬ​ជា​រឿង​ប្រឌិត​នោះ​ដែរ ។ ដោយឡែក​រឿង​មួយ​ទៀត​គឺ​ការ​ដាក់​ឈ្មោះ​រថយន្ត​ម៉ូដែល Ghost (ប្រែ​ថា​ខ្មោច) ហេតុអ្វីបានជា​ Rolls-Royce ដាក់​ឈ្មោះ​រថយន្ត​របស់​ខ្លួន​ថា Ghost ដូច្នេះ? ក៏​​មិន​អាចមានការ​​បញ្ជាក់​ពី​មូលហេតុ​ថា​យ៉ាង​ម៉េច​នោះ​ដែរ ប៉ុន្តែ​តាម​រឿង​ដំណាល​ ការហៅ​​ឈ្មោះ​រថយន្ត​ថា Ghost នោះ ក៏​ព្រោះ​ថា​រថយន្ត​នោះ​មាន​សំឡេង​ស្ងាត់​មែនទែន ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​គិត​ថា វា​ជា​ខ្មោច ដែល​ទាំងអស់​នេះ​សុទ្ធ​តែ​​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​របស់​រថយន្ត Rolls-Royce៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម