Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជ​ធានីគ្រោងសាង​សង់​ប្រឡាយបឹងសាឡាងជាបេតុងទទឹង២២ម៉ែត្រ ជម្រៅ៤ម៉ែត្រ​

បានផុស

នៅ

អនុវត្តតាម​ការណែនាំ​របស់លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌទួលគោក ដឹកនាំ​ផ្ទាល់​ដោយលោក ជា ពិសី ជា​អភិបាល​ខណ្ឌទួលគោក និង​ក្រុមការងារ​ជំនាញ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ចាងវ៉ាង អ៊ី​ន​វេស​មិន រៀល​អេ​ស្ទេ​ត ចុះ​កំណត់​បោះបង្គោល​ទីតាំង​ព្រំ​មាត់​ប្រឡាយ​គម្រោង​កែលម្អ​ប្រឡាយ​បឹង​សាឡាង​ដើម្បី​បើ​ក​ការដ្ឋាន​អនុវត្ត​គម្រោង​តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ចាងវ៉ាង​អ៊ីន​វេស​មិន រៀល​អេ​ស្ទេ​ត​ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ ប្រឡាយ​បឹង​សាឡាង​នេះ ​មាន​ទីតាំងនៅ​សង្កាត់​បឹង​សាឡាង ​ខណ្ឌទួលគោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​ បានអោយដឹងថា តាម​ការចុះពិនិត្យ​ជាក់ស្តែង​ប្រឡាយ​ប្រវែង​៧១០​ម៉ែត្រ​ពី​ផ្លូវ​៣៣៦​ដល់​ស្ពាន​ស្ទឹងមានជ័យ ដែល​ក្រុមហ៊ុន​ខាងលើ​ត្រូវអនុវត្ត​គម្រោង​។ ដោយ​បច្ចុប្បន្ន​ស្ថានភាព​ប្រឡាយ​មាន​ទំហំ​ចន្លោះ​ពី ១១,៥០​ម៉ែត្រ ទៅ ១៤,៥០​ម៉ែត្រ និង​មាន​រាង​បត់បែន​ច្រើ​ន តាម​របាយការណ៍​បច្ចេក​ទេស​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​សិក្សា​អោយ​ក្រុមហ៊ុន​ធ្វើ​ការសាង​សង់​ប្រឡាយ​បេតុង​ទទឹង​សរុប​ទំហំ ២២​ម៉ែត្រ ជម្រៅ​៤​ម៉ែត្រ​ដើម្បី​បើក​លម្ហ​ផ្លូវទឹក​ឱ្យ​ធំ​ងាយស្រួល​ក្នុងការ​រំដោះ​ទឹកលូ​ និង​ជាពិសេស​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ផ្នែក​ខាងលើ​ឱ្យ​ហូរ​ឱ្យបាន​លឿន ៕

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម