Connect with us

ព័ត៌មានជាតិ

លោកសុខ សម្បត្តិ ផ្ដាំផ្ញើដល់ពលរដ្ឋ ដែលខ្វះខាតស្បៀងអាចមកទំនាក់ទំនងរដ្ឋបាលខណ្ឌ សាលាខណ្ឌ និងផ្តល់ស្បៀងជូនភ្លាម

បានផុស

នៅ

​លោក​សុខ សម្បត្តិ អភិបាល នៃ​គណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលខ្វះខាតទាំងអស់ ដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋាន ហើយ​រាយការណ៍​មក​រដ្ឋបាល​ខណ្ឌ នោះ​សាលាខណ្ឌ​និង​ផ្តល់​ស្បៀង​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ មិនឲ្យ​នរណាម្នាក់​ស្លាប់​ ដោយ​អត់បាយ​ក្នុង​ដំណាក់​ជំងឺ​កូ​វីដ​នេះ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​នោះឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ​មានប្រសាសន៍​បែបនេះ​នៅក្នុងពិធី​ប្រគល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជូន​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា និង​ជនពិការ​ចំនួន​៥០​គ្រួសារ​មកពី​សង្កាត់​ទាំង​៥​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ​។​

​ក្នុងឱកាស​នោះ​ផងដែរ​លោក​សុខ សម្បត្តិ បាន​ផ្តាំផ្ញើ​សួរ​សុខ​ទុក​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន និង​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ ដល់​លោកតា​លោត​យាយ និង​ជនពិការ​ទាំងអស់​ ដែល​បានមក​ទទួល​អំណោយ​នាឱកាស​នេះ​ដោយ​ក្តី​នឹករលឹក ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ​។ សូម​បងប្អូន​ជឿ​ចុះ​មិនថាតែ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​ ស​ម្តេច​ទាំង​ទ្វេ​តែងតែ នៅ​ជាមួយ​ប្រជាពលរដ្ឋ​ដឹង​សុខ ដឹង​ទុក ផ្តល់​ភាពកកក្តៅ​មិន​ទៅណា​ចោល​បងប្អូន​ប្រជាពលរដ្ឋ​នោះឡើយ​។​

​ក្នុងនោះ​ផងដែរ ​លោក​ សុខ សម្បត្តិ បាន​ផ្តាំផ្ញើ​ដល់​បង្អូន​ដែលមាន​ការខ្វះខាត​ស្បៀង​អាចមក​ទំនាក់ទំនង​តាមរយៈមន្ត្រី​ក្នុង​មូលដ្ឋាន​ហើយ​រាយ​ការ​មក​សាលាខណ្ឌ សាលាខណ្ឌ​និង​ផ្តល់​ស្បៀង​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ មិនឲ្យ​នរណាម្នាក់​ស្លាប់​ដោយ​អត់បាយ​ ក្នុង​ដំណាក់​នេះ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​នោះឡើយ​។

​លោក​អភិបាលខណ្ឌ​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ គឺ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា ដោយ​ការ​ដាច់​ស្បៀង​ហូបចុក​នោះឡើយ​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ណែនាំ​ដល់​សូម​ពុក​ម៉ែ​បងប្អូន​ចូលរួម​ទាំងអស់គ្នា​ក្នុងអំឡុង​ពេលនេះ ដើម្បី​សេចក្តីសុខ សុខភាព គោរព​អនុវត្តន៍​តាម​ការណែនាំ​អាជ្ញាធរ និង​វិធានការ​សុខាភិបាល ៣​ការពារ និង​៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ គួរ​បញ្ជាក់ថា អំណោយ​ដែល​ចែកជូន​នាពេលនេះ​ក្នុង​មួយ​គ្រួសាៗ ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ឃិត​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល​ផងដែរ​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម