Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី បាញ់លាង​សម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ កើបកំណកដីនៅផ្លូវជាតិលេខ៤ និងមហាវិថី សហព័ន្ធរុស្ស៊ី​

បានផុស

នៅ

អនុវត្តតាម​ការណែនាំ​របស់លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​បានធ្វើ​សកម្មភាព​បាញ់​លាង​សម្អាត​របាំ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ កើបកំណក​​ដី​នៅលើ​ទ្រូងផ្លូវ​នៃ​ផ្លូវជាតិ​លេខ៤ និង​មហាវិថី សហ​ព័ន្ធរុ​ស្ស៊ី ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ ឲ្យ​កាន់តែ​ស្រស់ស្អាត បើទោះបី​ជាប់ដៃក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង( Video Conference ) កាលពី​ថ្ងៃទី​១១​ ខែតុលា នា​ដើម​សប្តាហ៍​នេះ គឺ​លោក​បានធ្វើ​ការណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ក្រៅពី​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ហើយកិច្ចការ​ផ្សេងទៀត គឺ​មិនត្រូវ​ទុកចោល​នោះទេ ដូចជា​ការងារ ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ការងារ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ នៅក្នុង​មូលដ្ឋាន​ជាដើម ។​

បន្ថែម​ពីនេះ​ទៀតលោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពិសេស​ការិយាល័យ​សាធារណៈការ​ខណ្ឌ ត្រូវ​ចុះ​មើល​របាំង​ថ្ម​ពុះ​ចែក ទ្រូងផ្លូវ​នៅតាម​មហាវិថី​ធំៗ​មួយចំនួន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន បើ​ពិនិត្យឃើញថា មាន​ប្រលាក់​ភក់ ត្រូវ​ទំនាក់ទំនង​មក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​លាង​សំអាត​និង​លាបថ្នាំ​ឡើងវិញ​ភ្លាម ដោយ​មិន​ទុកចោល ធ្វើអោយ​បាត់បង់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​នោះទេ ។​

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​១៣ តុលា​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើ​សកម្មភាព​បាញ់​លាង​សម្អាត​របាំ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ កើប​ដី​កំណក​នៅលើ​ទ្រូងផ្លូវ​នៃ​ផ្លូវជាតិ​លេខ ៤ និង​មហាវិថី សហព័ន្ធរុ​ស្ស៊ី ដើម្បី​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់ស្អាត ទៅតាម​ការណែ​នាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម