Connect with us

ព័ត៌មានជាតិ

រកឃើញអតិថិជនមានសំណាងប្រចាំខែកញ្ញា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូ​ន៥០០០៛»

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី 12 ខែតុលា ឆ្នាំ​2021 មិត្ត​ហ្វូ​ន​បានប្រគល់​រង្វាន់​ធំៗ​ជាច្រើន​ដូចជា ទូរស័ព្ទដៃ​ទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» ប្រចាំខែ កញ្ញា នៅឯ​ការិយាល័យ​កណ្តាល​របស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ចក់ ស៊ីវន រស់នៅខេត្តក្រចេះ ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប​ថា​៖ “​ខ្ញុំ​មិន​នឹកស្មានថា​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​សោះ តែ​ថ្ងៃនេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ ដែល​បានឈ្នះ​iPhone 12 Pro​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛»​។ និយាយ​ទៅ ខ្ញុំ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​ច្រើន​ឆ្នាំ​ហើយ ព្រោះ​នៅ​ខេត្តក្រចេះ​ទាំង​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​ពិតជា​លឿន​របស់គេ ហើយក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែល​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង​ដែល​ផ្តល់​រង្វាន់​ជូន​ពិតៗ​តែម្តង​” ។

​អតិថិជន​មានសំណាង​ម្នាក់ទៀត​មកពី​ខេត្តកំពត លោក ឡែ​ម សៀវ​ឡៃ ជា​អ្នកឈ្នះ​រង្វាន់ iPad 8 Cellular ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូចគ្នា​ថា​៖ “​ពីមុន​ឧស្សាហ៍​ប​ញ្ជូ​ល​កាត $1 សម្រាប់​ប្រើ​មួយ​សប្តាហ៍ ប៉ុន្តែ​តាំងពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បង្កើត​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» មក​ក៏​ប្តូរ​ទៅ​បញ្ចូល​លុយ​ជាមួយ​កាត 5,000៛ វិញ ព្រោះ​គិតថា​ខុសគ្នា​តែ 1,000៛ តែ​ចំណេញ​ច្រើន អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ប្រចាំថ្ងៃ​ផង និង​អាច​ឈ្នះ​រង្វាន់​ធំ​ប្រចាំខែ​ទៀត ដូច្នេះ​ក៏​ផ្សងសំណាង​ហ្នឹង​គេ​ទៅ ហើយ​សំណាង​ក៏​មកដល់​ពិតៗ​តែម្តង ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បានឈ្នះ iPad 8 1 គ្រឿង​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ជា​ចុងក្រោយ​ក៏​សូម​អរគុណ និង​ជូនពរ​ដល់​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ឱ្យមាន​សំណាង​ដូច​ខ្ញុំ​ផងដែរ​”​។​

​ចំណែក​ឯ​អតិថិជន​មានសំណាង​ម្នាក់ទៀត លោក អឿ ភោក មកពី​ខេត្តស្វាយរៀង ភ្ញាក់ផ្អើល​ពុំ​នឹកស្មានថា លេខ​ទូរស័ព្ទ​លោក​មានសំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ iPhone 12 mini ពី​មិត្ត​ហ្វូ​ន​សោះ​។ “​ទាំង​ក្រុមគ្រួសារ​ទាំងមូល​មិន​ជឿ​ទាល់តែសោះ​ដំបូង ខ្លាច​គេ​ឆបោក តែ​បន្ទាប់ពី​ស្តាប់​ការពន្យល់​ណែនាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​មក​ទើប​ឡើងមក​ទទួល​រង្វាន់​នៅថ្ងៃនេះ​តែម្តង​។ ឥឡូវនេះ​ជឿជាក់ថា​ពិតជា​ឈ្នះ​១០០%​មែន​”​។​

​លោក​អា​ដាំ មកពី​ការិយាល័យ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា​៖ «​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​បន្ត​ប្រើប្រាស់​នូវ​សេវាកម្ម​មិត្ត​ហ្វូ​ន​ទាំងអស់ សំណាង​នៅតែមាន​សម្រាប់ អតិថិជន​ដែល​បញ្ចូល​លុយ​ជាមួយ​កាត​កោស​មិត្ត​ហ្វូ​ន 5000៛ នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាមៗ រួមទាំង​ឱកាស​ឈ្នះ​រង្វាន់​កាត​កោស 5០០០​រៀល​, កាត​កោស $1, កាត​កោស $2, កាត​កោស $5, លុយ​ក្នុង​ប្រព័ន្ធ និង​ទិន្នន័យ​អ៊ីនធឺណិត​ជាច្រើន​សន្ធឹកសន្ធាប់ និង​តែប៉ុណ្ណោះ​នឹង​ទទួលបាន​លេខ​កូដ​សំណាង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ប្រចាំខែ​រួមមាន​៖ ទូរស័ព្ទដៃ​ទំនើប iPhone 12 Pro 5 រង្វាន់​, iPhone 12 mini 5 រង្វាន់​, ទូរទស្សន៍ iPad 8 5 រង្វាន់ និង​កាត​កោស 10 ដុល្លារ​ជាច្រើន​រង្វាន់​ទៀត​។​»

​គួរបញ្ជាក់​ឡើងវិញ​ថា កម្មវិធី «​បញ្ចូល​លុយ​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5,000៛» បន្ត​រហូតដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែល​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ភ្លាមៗ និង​រង្វាន់​ធំ​ប្រចាំខែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួមមាន កាត​កោស 5000រៀល រហូតដល់ $5, លុយ​ក្នុង​ប្រព័ន្ធ ទិន្នន័យ​អ៊ីនធឺណិត ទូរស័ព្ទដៃ​ទំនើប iPhone 12 Pro iPhone 12 mini iPad 8 និង​កាត​កោស 10 ដុល្លារ​។ មិនតែប៉ុណ្ណោះ រាល់​ការបញ្ចូល​ទឹកប្រាក់​ជាមួយ​សន្លឹក​កាត​កោស 5000៛ អតិថិជន​គ្រប់រូប​នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាមៗ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​។ ការចាប់​រង្វាន់​នឹងធ្វើ​ឡើងជា​រៀងរាល់​ថ្ងៃទី 5 នៃ​ខែ​បន្ទាប់ វេលា​ម៉ោង 4 រសៀល តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ឆាន​ល​របស់​មិត្ត​ហ្វូ​ន​។ សម្រាប់​ការទំនាក់ទំនង​ទៅ​អតិថិជន ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ប្រើប្រាស់ Hotline ប្រើប្រាស់​របស់ខ្លួន​តែមួយ​ខ្សែ​គត់​គឺ 097 9 097 097​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មិត្ត​ហ្វូ​ន www.fb.com/metfone.closer ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម