Connect with us

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​ផ្ដល់​មី​ជាតិ​ចំនួន​២០០​កេស​ជូន​គណៈកម្មាធិការ​សមា​គម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ​

បានផុស

នៅ

កំពង់ធំ​ ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បានផ្តល់​មី​ជាតិ​ចំនួន​២០០​កេស ដល់​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ តាមរយៈឯកឧត្តម​គង់ កន្នា​រិ​ទ្ឋ ជំនួយការ​ផ្ទាល់ និង​ជានា​យក​ខុទ្ទកាល័យ សម្រាប់​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មានលទ្ធភាព​ក្នុងការ​បន្តការងារ​ក្នុង​វិស័យ​មនុស្សធម៌ បម្រើ​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម គង់ កន្នា​រិ​ទ្ឋ នាយក​ខុទ្ទកាល័យ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​នាំយក​មី​ជាតិ​២០០​កេស មក​ប្រគល់ជូន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទុក​សម្រាប់​ដោះស្រាយ​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជូន​ដល់​អតីតយុទ្ធជន​នៅ​ខេត្តកំពង់ធំ។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន គោរព​អំណរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ដែលជា​និច្ចកាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន គ្រប់​ទីកន្លែង​ជាពិសេស​អតីតយុទ្ធជន​នៅ​ខេត្តកំពង់ធំ បាន​ជួយ​ដោះស្រាយ​ជា​បន្តបន្ទាប់ នូវ​ថវិកា ស្បៀងអាហារ​សម្ភារៈប្រើប្រាស់ និង​ពូជស្រូវ​ព្រមទាំង​ពូជ​ដំណាំ​ផ្សេងៗ ជូន​បងប្អូន​អតីតយុទ្ធជន​។

បងប្អូន​អតីតយុទ្ធជន ក៏ដូចជា​ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តកំពង់ធំ ទទួលបាន​នូវ​ភាពកក់ក្តៅ ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ធំ ចុះជួយ​ដោះស្រាយ រាល់​ការ​លំបាក ទាំង​ស្បៀងអាហារ និង​សម្ភារ​ថវិកា ដូច​ភ្លៀងរលឹម ដោយ​មិន​ទុក​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​ណា​ម្នាក់រ​ង​ទុក្ខ​ដោយ​ពុំបាន​ដឹងលឺ​ពី​សមាគម​នោះ​ឡើយ មិន​ថា​តិច​ឬ​ច្រើន​គឺ​ចាំបាច់​ត្រូវ​ដោះស្រាយ​តាម​លទ្ធភាព​ឲ្យ​បាន​ទាន់ពេលវេលា​។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ប្ដេជ្ញាចិត្ត​នាំយក​នូវ​ស្បៀងអាហារ​នេះ ទៅ​ឧបត្ថម្ភ​ជូន​អោយ​ដល់ដៃ បងប្អូន​អតីតយុទ្ធជន ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ធំ និង​បាន​សូម​គោរព ជូនពរ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី សូម​បាន​ប្រកប​ពុទ្ធពរ ទាំងឡាយ​៥ ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភានៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម