សម្តេច​ក្រឡាហោម​ ចង់​ផ្តូ​ច​ផ្តើម​ឲ្យ​មានការ​ប្រឡងប្រណាំង​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​មុន​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម​ ចង់​ផ្តូ​ច​ផ្តើម​ឲ្យ​មានការ​ប្រឡងប្រណាំង​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​មុន​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់

បានផុស

នៅ

ភ្នំពេញ ​៖​ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទោះបី​វា​ជា​យន្តការ​ស្រាល តែ​វា​មាន​ប្រសិទ្ធភាព ។ ទាក់ទង​គោ​លន​យោ​បា​នេះ​សម្តេច​ក្រឡាហោម​ចង់​ផ្តូចផ្តើម​ឲ្យ​មានការ​ប្រឡងប្រណាំង​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព​នេះ ដើម្បី​ពិនិត្យមើល​សម​ត្ថភាព​ដឹកនាំ​របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់ មុនពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ប្រកាស​ចូលកាន់​មុខដំណែង​អភិបាល​នៃ​គណៈ​អភិ​បា ល​ខេត្តកំពត​នា​រសៀល​ថ្ងៃទី ១៣ តុលា ២០២១ នេះ​ដោយ​លោក ម៉ៅ ធនិន ចូល និង​លោក ជាវ តាវ ត្រូវ​ប្តូរ​ទៅកាន់​ខេត្តពោធិ៍សាត់។

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា «​ខ្ញុំ​ចង់​ផ្តួចផ្តើម​គំនិត​មួយ​ថា ​ឥឡូវ​ដោយសារ​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​គឺ​ស្ថិតនៅក្នុង​រយៈពេល​ប្រមាណ ៨ ខែ​ទៀត អាច​ថា​យើង​យក​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​ដាក់​ជា​ការ​ប្រឡងប្រណាំង ពីព្រោះ​នៅក្នុង​នឹង​ខ្លឹមសារ​នៃ​គោលនយោបាយ​នេះ​វា​បាន​គ្រប់​ដណ្តប់​ទាំងអស់ គ្រប់​បញ្ហា​មិនមែន​តែ​រឿង​សន្តិសុខ​មួយ​មុខ​ទេ​,​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​,​សេវា​ជូន​ប្រជាពលរដ្ឋ​មិនមែន​ពាក់ព័ន្ធ​ត្រឹមតែ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សៀវភៅ​គ្រួសារ​សៀវភៅ​ស្នាក់នៅ​ប៉ុណ្ណឹង​ទេ​,​គឺ​វា​មាន​ទាំង​ផ្លាកលេខ​ឡាន​ផ្លាកលេខ​ម៉ូតូ​និង​លិខិតស្នាម​ជាច្រើន​ទៀត​និយាយ​រួម​ក្រសួង​ទាំងអស់​សុទ្ធតែ​ពាក់ព័ន្ធ​សេវា​ទាំងឡាយ​ដែល​បម្រើ​ប្រជាពលរដ្ឋ​។​អញ្ចឹង​ក្រសួង​អង្គភាព​ទាំងអស់​គឺមាន​ភារកិច្ច​ចូលរួម​ក្នុងនោះ​ហើយ​ក៏មាន​ទាក់ទង​នឹង​រឿង​កូ​វីដ​១៩ ផងដែរ​ព្រោះ​នៅ​ចំណុច​ទី​៧​បាន​ដាក់ថា​ឆ្លើយ តប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ​និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព​អញ្ចឹង​កូ​វីដ​១៩ ក៏​នៅក្នុង​ហ្នឹង​ដែរ​»។

សម្តេច​ក្រឡ​ហោម​បន្តថា គួរតែ​ដាក់​ការប្រឡងប្រណាំង​ពីនេះ​ទៅដល់​មុន​ការបោះឆ្នោត​ហើយ​បូកសរុប​ព្រោះថា​ រឿង​នេះ​គ្រប់​ខេត្ត​ទាំងអស់​អាចធ្វើ​បាន​ក្នុង​គោលដៅ​ដែល​យើង​ចង់បាន​នោះ​គឺ​ការកាត់បន្ថយ​ឲ្យ​បានជា​អតិបរមា ​ឬ ​លុបបំបាត់​ទាំងស្រុង​នូវ​បញ្ហា​ប្រឈម​នៅ​នឹង​មូលដ្ឋាន​ទាក់ទង​នឹង​បញ្ហា​រសើប​មួយចំនួន​ដូចជា​ទំនាស់​ដីធ្លី​ដែល នៅ​សេសសល់​ឬក៏​បញ្ហា​រំលោភ​អំណាច​ឬ បញ្ហា​ផ្សេងៗ​ជាដើម​។

សម្តេច​ក្រឡាហោម​បាន​បន្ត​ថា បទពិសោធន៍​ដែល​លោក ម៉ៅ ធនិន ធ្វើ​កន្លងមក​នៅ​ខេត្តពោធិ៍សាត់ សម្តេច​មិន​ហាន​ថា​ឲ្យ​ទៅជា​គំរូ​សម្រាប់​ទូទាំង​ប្រទេស​នោះទេ​។ ក៏​ប៉ុន្តែ​សុំ​ឱ្យ​ខេត្ត​នានា​ពិនិត្យមើល​តើ​អាច​យក​ទៅ​ធ្វើ​បានទេ​ចំណុច​ណា​ដែល​ធ្វើ​មិនបាន​យើង​កុំ​ធ្វើ​តែ​ចំណុច​ណា​ដែល​ធ្វើ​បាន​គួរ​យើង​ធ្វើតាម​។ មួយ​សប្តាហ៍​មាន​មួយថ្ងៃ អានេះ​គេ​ហៅថា​ជា​កម្មវិធី​សម្របសម្រួល​ឬ​ដោះស្រាយ​សំណុំរឿង​ក្រៅ​ប្រព័ន្ធ​តុលាការ។ ហើយ​រឿង​នេះ​មិនមែន​ចាំបាច់​តែ​ចៅហ្វាយខេត្ត​ទេ ចៅហ្វាយស្រុក ប្រធាន​មន្ទីរ ក៏​អាច​ធ្វើ​បាន​ឬក៏​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ក៏​អាចធ្វើ​បានដែរ។

សម្តេច​បន្ត​ថា​ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​បើសិនជា​ដោះស្រាយបាន​ច្រើន​វា​ក៏​ធូរ​ដែរ​មិនបាច់​ទៅដល់​តុលាការ​ព្រោះ​ជួន​កាល​ប្រជាពលរដ្ឋ​គាត់​ក្រ​មិន​អាច​រក​មេធា​វី​បានទេ​,​កន្លងមក​មាន​មេធាវី​សម្ដេច​តេ​ជោ​,​ហើយ​ក្រសួងមហាផ្ទៃ​ក៏​កំពុង​រៀបចំ​មេធាវី​ឲ្យ​រដ្ឋបាលខេត្ត​ក៏ប៉ុន្តែ​មិន​ទាន់​បាន​ដំណើរការ​ទេ ​យើង​បាន​គោលការណ៍​រួចរាល់​ហើយ វា​ជា​ការល្អ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ដែល​មិនមាន​ធនធាន​ថវិកា​ដើម្បី​ជួល​មេធាវី​,​ដូច្នេះ​យើង​មាន​មេធាវី​ដើម្បី​ជួយ​ពួកគាត់​នេះ​ជា​មុខងារ របស់​យើងទាំងអស់គ្នា៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៣ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services