Connect with us

ព័ត៌មានជាតិ

របួសធ្ងន់​ពីរ​នាក់ ដោយសារ​មាន​រថយន្ត​បោល​បំ​បុក​ចូលក្នុង​ផ្ទះ​

បានផុស

នៅ

កំពត ៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ ដែល​គេ​ស្គាល់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា បាន​រងរបួស​ជា​ទម្ងន់ ដោយសារ​ហេតុ​ការ​រថយន្ត​ដឹកទំនិញ​បោល​បំ​បុក​ចូល​ក្នុងផ្ទះ ខណៈ​ជនរងគ្រោះ​កំពុង​រៀបចំ​ទុកដាក់​របស់របរ​នៅក្នុង​ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៤៥​នាទី​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត លើ​ដង​ផ្លូវជាតិ​លេខ​៣៣​។

យោង​តាម​ប្រភព​ព័ត៌មាន​នៅ​ចំណុច​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតរឿង​ដ៏​អាក្រក់​នេះ គេ​ឃើញ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ខ្នាត​មធ្យម​បង្កបញ្ហា​ខាងលើ បើកបរ​មកពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​សុខៗ ស្រាប់តែ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​នៃ​ផ្លូវ​ម្ខាង​ទៀត ហើយ​រថយន្ត​ក៏​បោល​បំ​បុក​ចូល​ផ្ទះ​គេ​ទាំង​កំរោល បណ្តាលឱ្យ​ម្ចាស់ផ្ទះ​ទាំងពីរ​នាក់​ប្តី ប្រពន្ធ​រងរបួស​ធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ សាច់​ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​។

ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់ ដើម្បី​នាំមក​សាកសួរ​រក​មូល​ហេតុ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម