Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន ៖ កម្ពុជា​ត្រៀម​លើកយក​ប្រធានបទ ស្តីពី ស្ត្រី និង​ភាពជា​អ្នកដឹកនាំ ដាក់​នៅក្នុង​កិច្ចប្រជុំ​ធំៗ​ASEM និង​អាស៊ាន

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ប្រាប់​មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា ថា ចុងឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប និង​ជា​ប្រធាន​អាស៊ាន។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បន្តថា បើ​យោងតាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន បានដាក់​ចេញរួច​ហើយ​នូវ​ប្រធានបទ ដែល​និយាយ​អំពី​ស្ត្រី និង​ភាពជា​អ្នកដឹកនាំ នៅក្នុង​អាស៊ាន ។ លោកជំទាវ​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន សំអន​លើកឡើង​បែបនេះ​ខណៈ​បានអនុញ្ញាត​ឲ្យ​លោក​Andreas Zurbrugg អនុប្រធាន​បេសកកម្ម​ថ្មី នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែតុលា នៅ​ទីស្តីការក្រសួង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នោះ​លោក​Zurbrugg បាន​គាំទ្រ​និង​ប្រធានបទ​នេះ ព្រោះ​ក្រៅពី​បេសកកម្ម​សំខាន់ៗ​មួយចំនួន​នៅ​កម្ពុជា ឯកឧត្តម​ក៏មាន​សកម្មភាព​ធ្វើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​អូស្ត្រាលី ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ជាមួយ​ក្រសួង​កិច្ចការនារី តាមរយៈ​អង្គការ​អូស្ត្រាលី​-​កម្ពុជា ដើម្បី​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​សមធម៌ និង​និរន្តរភាព ( ACCESS ) ។ ជាមួយគ្នា​នោះ​ក៏មាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​របស់​អូស្ត្រាលី ដល់​ក្រសួង​កិច្ចការនារី លើ​ការសម្របសម្រួល​ព្រិ​ត្តិ​ការណ៍​ប្រជុំ​អាស៊ី​-​អឺរ៉ុប ស្តីពី​ស្ត្រី សន្តិភាព សន្តិសុខ នៅ​ថ្ងៃទី​១៣-១៤ ខែតុលា ឆ្នាំ​២០២១ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ស្ត្រី អាស៊ាន ២០២២។

លោក​Zurbrugg បាន​ជំរាបជូន​ពី​គុណ​តំលៃ​របស់​ស្ត្រី​កម្ពុជា ដែល​បាន​នឹង​កំពុង​នាំមុខ​ផងដែរ សម្រាប់​ការចែករំលែក​បទពិសោធ​ន៍​ដល់​ស្ត្រី​ជា​ប្រទេស​សមាជិក អាស៊ី​-​អឺរ៉ុប និង​អាស៊ាន ព្រោះ​ស្ត្រី​កម្ពុ​ជាមាន​វីរៈនារី​ដោះមីន ហើយ​ប​ច្ចុ​ប្បន្ន​ក៏មាន​ចំនួន​ច្រើន​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ ដែល​កំពុង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​ក្រោម​ឆ័​ត្រ​មួក​ខៀវ ។ សរុបសេចក្តី​ទៅ វេទិកា​ធំៗ​ទាំងអស់នេះ ស្ត្រី​កម្ពុជា​មិន​ត្រឹមតែ​ជា​ប្រទេស ចាំ​ទទួលបាន​បទពិសោធន៍​ទេ តែ​ថែមទាំង​ជា​អ្នក​ចែករំលែក​បទពិសោធន៍ ទៅកាន់​ប្រទេស​នានា​លើ​សកលលោក​ទៀតផង។

លោក Zurbrugg ក៏បាន​ជូន​ពី​ការ​ភ្ជាប់​នឹង​ប្រតិបត្តិការ​បច្ចុប្បន្ន​មួយទៀត​នា​សប្តាហ៍​ក្រោយ ទាក់ទង​នឹង​ស្ត្រី​ក្នុង​ជួរ​ក្រសួងការពារជាតិ​កម្ពុ​ជា ជាមួយ​ក្រសួងការពារជាតិ​អូស្ត្រាលី តាមរយៈ​ការមកដល់​នូវ​កប៉ាល់​ដ៏​ធំ​មួយ​របស់​អូស្ត្រាលី នឹង​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដែលជា​ដំណើរការ​ចែករំលែក​ប​ទ​ពិសោធន៍​មួយ មិន​តែ​នៅ​កម្ពុជា​ទេ គឺ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ជួប​ជាមួយនឹង​ដៃគូរ​ការងារ​សំខាន់ៗ ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​មួយ និយាយ​ពី​ស្ត្រី និង​សន្តិភាព ដែល​គ្រោង​និង​រៀបចំ​ទ្បើង​ជាមួយនិង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ។

​ជា​ការ​ឆ្លើយតប លោកជំទាវ ម៉ែន សំអន បញ្ជាក់ថា ក្នុងនាម​លោកជំទាវ​ផ្ទាល់​មានការ​អបអរសាទរ​ណាស់ អ្វីដែល​លោក​ទូត​បាន​លើកទ្បើង​ទាក់ទង​ទៅ​និង​សហប្រតិបត្តិការ​នេះ ហើយ​ខ្ញុំ​យល់ឃើញថា តួនាទី​របស់លោក​ជា​អនុប្រធាន​បេសកកម្ម ប្រចាំ​ស្ថានទូត​អូស្ត្រាលី មាន​កិច្ចការ​ជាច្រើន ដែល​ត្រូវ​ជួយ​សម្របសម្រួល ដូចជា​វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស បង្កើន​អាហារូបករណ៍​ជាដើម ។ លោកជំទាវ​សូម​អរគុណ​ណាស់ ដែល​បាន​រួម​ចំណែក ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពង្រឹង​ការអភិវឌ្ឍន៍​ខាង​ធនធានមនុស្ស របស់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ជួយ​ខាង​ផ្លូវច្បាប់​ផង និង​ខាង​ស្ត្រី​ផង ក៏ដូចជា​ខាង​វិស័យ​ផ្សេងៗ ជាច្រើន​ថែមទៀត។

លោកជំទាវ ម៉ែន សំអន បន្តថា ដូច​អ្វីដែល​ឯកឧត្តម​លើកទ្បើង​ទាក់ទង​ពី​បញ្ហា យ៉េន​ឌ័​រ និង​ការបណ្តុះបណ្តាល​ស្ត្រី ចំណុច​នេះ ក្រសួង​កិច្ចការនារី បាន​សហប្រតិបត្តិការ មាន​ទម្រង់​ជាច្រើន ជាមួយ​ស្ថានទូត​អូស្ត្រាលី​ផ្ទាល់។ រីឯ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​គិតគូរ​ធំ​ណាស់ ទាក់ទង​ទៅ​និង​ការផ្តល់ តួនាទី​ស្ត្រី ផ្តល់​អំណាច ដល់​ស្ត្រី ពិសេស​ការលើកកម្ពស់ សមភាព​យ៉េនឌ័រ។

កម្ពុ​ជាមាន​ក្រសួង​កិច្ចការនារី ជា​សេនាធិការ ហើយ​ក៏មាន​ក្រសួង​នីមួយៗ បាន​បង្កើត​ក្រុមការងារ ទទួលបន្ទុក​សមភាព​យ៉េន​ឌ័​រ​នេះដែរ ពិសេស​ក្នុង​ស្ថានការណ៍ ដែល​កំពុងតែ​ប្រឈម ទៅ​និង​ប្រយុទ្ធ​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក និង​ប្រទេសជិតខាង ក៏មាន​បញ្ហា​ច្រើន ដែល​ទាក់ទង និង​ការខ្វះ​ខាង​ស្បៀង និង​បញ្ហា​ផ្លូវចិត្ត។​ល​។ ដែល​ទាក់ទង​ទៅ​និង​បញ្ហា​បិត​ខ្ទប់ មិន​ឲ្យ​គាត់​ចេញទៅ​ក្រៅ ដើម្បី​ការពារ​មិន​ជំងឺ​រាលដាល។ ដើម្បី​ជំនះ​នូវ​បញ្ហាលំបាក ប្រឈម​ជំងឺ​កូវីដ​-១៩​នេះ រាជរដ្ឋាភិបាល​យើងខ្ញុំ បានដាក់​ចេញ​ការផ្តល់​នូវ​វ៉ាក់សាំង ២​ដូ​ស ហើយ​និង​ដូ​ស​ជំរុញ ក្រៅពីនោះ គិត​ទៅដល់​កុមារ ដែល​មាន​អាយុ ៦​ឆ្នាំ ដល់​១២​ឆ្នាំ។ ដើម្បី​កុំ​ឲ្យ​គាត់​មាន​បញ្ហា ការលំបាក​ក្នុង​ជីវភាព​រស់នៅ ក៏​បាន​ផ្តល់​ស្បៀង សម្រាប់​ពួកគាត់។ លទ្ធផល​ដែល​រំពឹង ពី​ការ​ចាក់​វ៉ាក់សាំង បាន ៩៩% ទៅលើ​គោលដៅ​ប្រជាពលរដ្ឋ ១០​លាន នាក់​ហើយក៏​ផ្តល់​អាទិភាព ជូន​ដល់​ស្ត្រី​ដែល​ជួប​ការលំបាក ព្រោះ​ពួកគាត់​ជួប​នៅ​ការ​ប្រឈម កូនចៅ របស់​គាត់​ផង​ដែរ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥២ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម