Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ២ លាន​ដូ​ស​នឹងត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក

បានផុស

នៅ

ភ្នំពេញ​ ៖​ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac)​ចំនួន​២​លាន​ដូ​ស​ដែលជា​ជំនួយ​របស់​រដ្ឋ​ភិ​បាល​ចិន ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នឹងត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែតុលា ឆ្នាំ​២០២១ ស្អែក​នេះ ។ នេះ​បើតាម​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល។

លោកស្រី យក់ សម្បត្តិ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃស្អែក​(១៤ តុលា ២០២១ )​នេះ​កម្ពុជា​នឹងត្រូវ​ទទួលបាន​វ៉ាក់សាំង Sinovac ចំនួន ២​លាន​ដូ​ស​បន្ថែម​ទៀត​ដែលជា​ជំ នួ​យ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានបញ្ជាក់​ក្នុង​ឱកាសលោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​ដែល​អញ្ជើញ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅពេល​ថ្មីៗ​កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​ប្រកាស​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​ដល់ កម្ពុជា​បន្ថែមចំនួន ៣ លាន​ដូ​ស។

បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ៣៥.៥ លាន​ដូ​ស​ហើយ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ហើយ​បើ​គិត​ទាំង​វ៉ាក់សាំង​កូ​វីដ​១៩​។​ ក្នុងចំណោម​វ៉ាក់សាំង​សរុប នេះ​មាន​ប្រមាណ ២៩.៥ លាន​ដូ​ស​ជា​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ចិន​តាមរយៈ​ជំនួយឥតសំណង​និង​ការបញ្ជាទិញ​ពី​ក្រុមហ៊ុន​ចិន។

សម្តេច​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ​បានប្រកាស​ឲ្យ​ដឹងថា​កម្ពុជា​នៅសល់​វ៉ាក់សាំង​ចំនួន ១១ លាន​ដូ​ស​សម្រាប់​ចាក់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​និង​ចាក់​ឲ្យ​កុមារ អាយុ​ពី​៦ ដល់ ១២ ឆ្នាំ និង ចាក់​ដល់​កុមារ​អាយុ​ពី​១២ ឆ្នាំ​ដល់​ក្រោម ១៨​ឆ្នាំ។

សូម​ជម្រាបថា ​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០២១ (​ក្រុម​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​)​អ្នក​ចាក់​ដូ​ស​ទី​១​ចំនួន ៩ ៩២៧ ៣១៨ នាក់ និង អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ៩ ៥៥២ ៥៣៣ នាក់ ស្មើនឹង ៩៩.២៧% នៃ​ប្រជាជន​គោលដៅ​សរុប​១០​លាន​នាក់​។​អ្នក​ចាក់​ដូ​ស​ទី​៣ ចំនួន ៩៨១ ០៣១ នាក់​។ (​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ​)​អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ១ ៧៦៩ ៩៦២ នាក់​,​អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ១ ៦៥៣ ៤២៨ នាក់​ ស្មើនឹង ៨៩.៩៩% នៃ​ក្រុម​គោលដៅ​សរុប​ជិត​០២​លាន​នាក់​។​(​កុមារ អាយុ​ចាប់ពី​០៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ​)​អ្នក​ចាក់​ដូ​ស​ទី​១​ចំនួន​១ ៨៣០ ៦៩៨ នាក់​,​អ្នក​ចាក់​ដូ​ស ទី​២​ចំនួន ៧៣៥ ៥៥៩ នាក់​ស្មើនឹង ៩៦.៤៩% នៃ​ក្រុម​គោលដៅ​សរុប​ជិត​១​លាន​៩​សែន​នាក់​។ ប្រៀបធៀប​នឹង​ប្រជាជន​សរុប ១៦​លាន​នាក់ ស្មើនឹង ៨៤.៥៥% ៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម