សហភាពអឺរ៉ុប ផ្តល់ប្រាក់ផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅអាស៊ាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សហភាពអឺរ៉ុប ផ្តល់ប្រាក់ផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅអាស៊ាន

Published

on

ការបញ្ជាក់ពីការផ្តល់ថវិកាពីអឺរ៉ុបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាព អឺរ៉ុប លើកទី២៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលភាគីកម្ពុជា ចូលរួមដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលទ្ធផលពីកិច្ចប្រជុំបានឲ្យដឹងថា កិច្ចប្រជុំបាន​កត់សម្គាល់​អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ តាមរ​យៈ​ការអនុវត្ត​ផែនការ​សកម្មភាព​អាស៊ាន-សហភាពអឺរ៉ុប(ឆ្នាំ២០១៨-២០២២)។  កិច្ចប្រជុំក៏បានធ្វើការ ផ្លាស់ប្ដូរ​ទស្សនៈគ្នាផងដែរ លើ​មធ្យោបាយ​និង​វិធីសាស្ត្រ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចមាន​លទ្ធភាព​បង្កើន​កិច្ច​សហការ​ក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម ដូចជាការផ្ទុះឡើងនៃជំងឺ​រាតត្បាត​កូវីដ-១៩ និងគ្រោះអាសន្នសុខភាពសាធារណៈនានា ការ​ស្ដារសេដ្ឋកិច្ច​ឡើងវិញ​ក្រោយជំងឺរាតត្បាត​សកល ព្រមទាំងពង្រឹងថែមទៀតនូវភាពជា​ដៃគូ​ដែលមានស្រាប់។

នៅក្នុងកិច្ចប្រជុំនោះដែរ បណ្ដា​ប្រទេស​សមាជិក​អាស៊ាន បាន​ស្វាគមន៍​ការបន្តគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះមជ្ឈភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន និងសេចក្តីប្រកាសរបស់សហភាពផ្តល់ថវិកា​ចំនួន​២០លានអឺរ៉ូ ដើម្បីគាំទ្រ “កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈចំពោះជំងឺរាត​ត្បាតនៅ​អាស៊ីអាគ្នេយ៍” ដើម្បីជួយតំបន់នេះត្រៀមខ្លួនឱ្យបានកាន់តែប្រសើរថែមទៀតសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនាពេលអនាគត។

បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់នៃវិភាគទានរបស់​សហភាព​អឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់៥០០លានអឺរ៉ូ គាំទ្រដល់យន្តការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការជំងឺកូវីដ សាកល (COVAX) ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ជាតិ​គ្រប់ៗគ្នា។

​​កិច្ចប្រជុំបានអនុម័ត សេចក្តីប្រកាសរួមរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ស្តីពីការតភ្ជាប់ ហើយ​បាន​កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកលទ្ឋភាព​ធ្វើសំយោគរវាង “ផែនការមេ​ស្តីពីការ​តភ្ជាប់អាស៊ានឆ្នាំ២០២៥” និងយុទ្ធសាស្ត្រអឺរ៉ុបស្តីពី “ការតភ្ជាប់អឺរ៉ុបនិងអាស៊ី” ។ កិច្ចប្រជុំ ក៏បានឯកភាព​គ្នា ធ្វើការឆ្ពោះទៅសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប (CATA) ផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរតួនាទី​យ៉ាងសកម្ម​របស់សហភាពអ៊ឺរ៉ុប ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងកាត់បន្ថយផលវិបាកសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយសារជំងឺនេះ។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការ    គាំទ្ររបស់សហភាពអឺរ៉ុបចំពោះ​គំនិតផ្តួចផ្តើមបច្ចុប្បន្ន​ទាំងឡាយរបស់អាស៊ាន ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនានា នៅក្នុងពេលអនាគត៕

​អត្ថបទ ៖ កោះកែវ
 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services