Connect with us

ព័ត៌មានជាតិ

សូមប្រយ័ត្នអ្នកចូលចិត្តញ៉ាំបង្គា និងបង្កង! មន្ត្រីរកឃើញបង្គានិងបង្កងដាក់លក់នៅផ្សារត្រឡោកបែកជាច្រើនគីឡូចាក់បញ្ជូលសារធាតុចាហួយ

បានផុស

នៅ

មន្ត្រី ក.ប.ប​. បាន​រក​ឃើញ​បង្គា និង​បង្កង​ទឹកសាប​មាន​ចាក់​បញ្ចូល​សារធាតុចាហួយ​ប្រមាណ៥០​គីឡូក្រាមដាក់​លក់​នៅផ្លូវលេខ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញបង្គានិងបង្កងទឹកសាបដែលមានចាក់បញ្ចូលសារធាតុចាហួយនេះ បន្ទាប់ពីមាន​ការណែនាំ​ពី​ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា ទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មន្ត្រី​ ក​.​ប​.​ប​. ប្រចាំ​សាខា​រាជធានី​ភ្នំពេញ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​ចុះទៅ​ត្រួតពិនិត្យ​គុណភាព​គ្រឿង​សមុទ្រ​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ៥៨៩ (​ផ្លូវ​ត្រឡោកបែក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​មិនបាន​រក​ឃើ​ញ​សារធាតុ Formaline លើ​គ្រឿង​សមុទ្រ​ទាំងនោះ​ឡើយ តែ​បា​នរក​ឃើ​ញ​ថា​ បង្គា និង​បង្កង​ទឹកសាប​ចំនួន៥០.៥០​គីឡូក្រាម មាន​ចាក់​បញ្ចូល​សារធាតុ​ចាហួយ​ដើម្បី​កេងប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់​។

ក្រោយពី​បាន​ត្រួតពិនិត្យ​ឃើញ​ដូចនេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការពិន័យ និង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យ​ឈប់​ប្រព្រឹត្ត​ល្មើ​ស​ច្បាប់​បន្តទៀត៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម