ព័ត៌មានជាតិ
ការចុះបញ្ជីស្ថាប័នសារព័ត៌មាន មានការលើកឡើងទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាមួយស្ដីពី “ការចុះបញ្ជីស្ថាប័ន និងអង្គភាពសារព័ត៌មាន” ដែលវេទិកាពិភាក្សានេះមានការចេញចូលរួមពីវាគ្មិនសំខាន់ៗពីស្ថាប័នពាក់ព័ន្ធ។
លោក ប៉ែន ប៊ុនណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងថា វេទិកាពិភាក្សានេះបានកើតឡើងដោយសារមានសំណូមពរជាច្រើនពីអ្នកសារព័ត៌មាន។ លោកថា ចាប់តាំងពីក្រសួងព័ត៌មានបានប្រកាសឱ្យស្ថាប័នសារព័ត៌មានទាំងអស់ ធ្វើការចុះបញ្ជីនោះ មានការជជែកវែកញែកគ្នាជាច្រើនលើបញ្ហានេះ ហើយនៅក្នុងចំណោមការជជែកគ្នានេះ ក៏មានលេចចេញនូវរូបភាពវិជ្ជមានផង និងអវិជ្ជមានផង។
បើតាមលោក ប៉ែន បូណា បានលើកឡើងថា រូបភាពវិជ្ជមាននោះស្ថិតនៅត្រង់ថា បងប្អូនអ្នកសារព័ត៌មានមួយចំនួនយល់ឃើញថា ការចុះបញ្ជីនេះ គឺជាការការពារកម្មសិទ្ធិបញ្ញា នឹងទទួលបានភាពស្របច្បាប់នៃការធ្វើអាជីវកម្ម ឬដំណើរការនៃស្ថាប័នសារព័ត៌មានរបស់ខ្លួន។ ចំណែករូបភាពអវិជ្ជមាននោះស្ថិតនៅត្រង់ថា ពួកគាត់មានការព្រួយបារម្ភអំពី ការបង់ប្រាក់ ឬបង់ពន្ធនៅពេលដែលយើងចុះបញ្ជី ហើយការព្រួយបារម្ភនេះបានលេចចេញពីបងប្អូនស្ថាប័នសារព័ត៌មានម៉ូតូ ដែលគាត់មានចំណូលទាប ហើយពួកគាត់មានការព្រួយបារម្ភថា ការចុះបញ្ជីនេះ នឹងធ្វើឱ្យពួកគាត់ជាប់ពន្ធ ហើយពួកគាត់មិនមានលទ្ធភាពបង់។
គួរបញ្ជាក់ថា វាគ្មិនសំខាន់ៗ ដែលបានចូលរួម វេទិកាមួយស្ដីពី “ការចុះបញ្ជីស្ថាប័ន និងអង្គភាពសារព័ត៌មាន” ដែលវេទិកាពិភាក្សានេះមាន ដូចជា លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា លោក ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋាន ចុះបញ្ជីពាណិជ្ជកម្ម លោក ឈរ ប៉េងអាន អនុប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក អាន សំណាង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ លោក គាន ណារិន អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្ស នយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកន អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន៕
អត្ថបទៈ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២២ ម៉ោង ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ