Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងជិះម៉ូតូរកកន្លែងលក់

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួនបញ្ជូន​ឲ្យ​កម្លាំង​នគរបាលប៉ុស្ដិ៍ស្រះចក នៃអធិការនគរបាលខណ្ឌដូនពេញ ខណៈដែលកំពុងជិះម៉ូតូរកកន្លែងលក់ បន្ទាប់ពីលួចបានពីមូលដ្ឋានសង្កាត់ស្រះចក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។​

មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ឃាត់ខ្លួន​បញ្ជូនមក​មូ​ល​ដ្ឋា​ន​កើតហេតុ​កាលពី​ថ្ងៃទី​១៣​ខែតុលា​ ឆ្នាំ​២០២១​ក្រោយពី​ធ្វើ​សកម្មភាព​លួច​នៅ​ចំណុច​តារាង​បាល់​ម្តុំ​បឹងកក់​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​ កាល​ពីថ្ងៃ​១២​ខែតុលា​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជន​ស​ង្ស័យ​ឈ្មោះ ពេជ្រ សីហា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​អូរ​ឡាំ​ពិច ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។​

សមត្ថកិច្ចបានដកហូតម៉ូតូ​មួយគ្រឿង​ម៉ាក Keeway ពណ៌​ស គ្មាន​ស្លាក​លេខ និង​ដែក​កែច្នៃ​សំប៉ែត​ចុង​ស្រួច​មួយ និង​សោ​លេខ​៨ រាង​អក្សរ L (​អិ​ល​)​មួយ សម្រាប់​កាច់​បំបែក ក ម៉ូតូ​)​។ ចំណែក​ជនរងគ្រោះ​ពុំទាន់​រកឃើញ ​និង​មក​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​។​

​កាលពីថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨និង​១៥​នាទី ជនសង្ស័យ​ឈ្មោះ ពេជ្រ សីហា បាន​ដើរចូល​ក្នុង​បឹងកក់​មកដល់​ចំណុច​ក្រោយ​តារាង​បាល់ទាត់ ផ្លូវ​លេខ​១៥៩ ភូមិ​១ សង្កាត់​ស្រះចក ឃើញ​ម៉ូតូ​ម៉ាក Keeway ពណ៌​ស គ្មាន​ស្លាក​លេខ ចត​ទុកចោល​លើ​ចិញ្ចើមផ្លូវ​បានធ្វើ​សកម្មភាព​លួច​អូស​ម៉ូតូ​នោះ​ទៅដល់​ម្តុំ​ស្តុ​ប​ដី​អ៊ិន​យក​សោលេខ​៨ និង​ដែក​កែច្នៃ​សំប៉ែត​ចុង​ស្រួច​កាច់​បំបែក​កុងតាក់ រួច​ធាក់​បញ្ឆេះ​ជិះ​ទៅរក​កន្លែង​លក់​រហូតដល់​ចំណុច​របង​វត្ត​ស្ទឹងមានជ័យ ផ្លូវ​បេតុង ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ត្រូវបាន​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ មានការ​សង្ស័យ​ហៅ​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​ដែក​កែច្នៃ​សំប៉ែត​ចុង​ស្រួច និង​សោរ​លេខ​៨ រាង​អក្សរ L (​អិ​ល​) យកទៅ​សាកសួរ លុះ​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ម៉ោង​១៣ និង​០០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ បាន​យក​ជនសង្ស័យ រួម​នឹង​វត្ថុតាង​មក​ប្រគល់​ឲ្យ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​ធ្វើការ​សាកសួរ​បន្ត​។

ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ ពេជ្រ សីហា បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នៅ ចំណុច​ខាងលើ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​សួរចម្លើយ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម