Connect with us

ព័ត៌មានជាតិ

មន្រ្តី​គ្រោង​ស្នើ បើក​ទេសចរណ៍ឡើង​វិញនៅចុងឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ៖ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅចុងឆ្នាំនេះក្រសួងទេសចរណ៍នឹងដាក់សំណើរទៅប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន សុំបើកដំណើរការវិស័យទេសចរណ៍ឡើងវិញពិសេសភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច។

ថ្លែងក្នុងឱកាសទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិននៅព្រឹកថ្ងៃទី១៤តុលានេះ លោកជំទាវបានបន្តថា« យើងបានរៀបចំគោលនយោបាយត្រៀមលក្ខណៈបើកប្រទេសឡើងវិញ ដូចជាសេដ្ឋកិច្ច វិស័យអប់រំនិងទេសចរណ៍រួចរាល់ហើយ។ យើងមិនអាចបិទបន្តទៀតបានទេ យើងត្រូវរៀនរស់ជាមួយជំងឺកូវីដ១៩ ប៉ុន្តែដាច់​ខាត​ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំនិង៣ការពាររ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបានបន្តទៀតថា ទន្ទឹមនឹងនេះក្រសួងទេសចរណ៍ ក៏កំពុងរៀបចំគោលនយោបាយដើម្បីដាក់ជួនប្រមុខរដ្ឋាភិបាល សុំបើកវិស័យទេសចរណ៍ឡើងវិញផងដែរ ពិសេស​ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច អាចមកកម្សាន្ត​នៅប្រទេសកម្ពុជាបាន។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពេលបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួច ត្រូវធ្វើចត្តាឡិស័កចំនួន៧ថ្ងៃទើបអាចអនុញ្ញាតឱ្យធ្វើដំណើរកំសាន្តបាន។

ទោះជាយ៉ាងណាក៏ដោយ លោកជំទាវ យក់សម្បត្តិ បានបញ្ជាក់ថា រដ្ឋាភិបាលបានជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿនដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ព្រោះថាបច្ចុប្បន្ននេះករណីឆ្លងដែលមានប្រមានណជិត៣០០នាក់ក្នុង១ថ្ងៃៗនេះមានកម្រិតស្រាលៗ ហើយពេលធ្វើតេស្តឃើញពួកគាត់ធ្វើការព្យាបាលនៅផ្ទះរៀងៗខ្លួន។

លោកជំទាវបានបញ្ជាក់ថា ចំពោះអ្នកស្លាប់វិញភាគច្រើនជាមនុស្សវ័យចំណាស់ដែលមិនបានចាក់វ៉ាក់សាំង។

បើតាមសម្តេចតេជោហ៊ុនសែនធ្លាប់បានអះអាងថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល កម្ពុជានឹងបើកប្រទេសឡើងវិញនាពេលឆាប់ៗនេះ ពិសេសរង់ចាំមើលទំហំការឆ្លងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែល​ទើបបញ្ចប់ថ្មីៗនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម