Connect with us

ព័ត៌មានជាតិ

បិទបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅ​ទូទាំងខេត្តបន្ទាយមានជ័យ​

បានផុស

នៅ

​​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងការពារកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ចូលរួម​ប្រកាស​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​.១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី១៨​ឆ្នាំ​ឡើង នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​។​

ពិធី​ប្រកា​សបិទ​ការចាក់​វ៉ាក់សាំង​កូ​វីដ​.១៩ ជុំ​ទី​១ ជូន​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី១៨​ឆ្នាំ​ឡើង​នេះ​ធ្វើ​នៅ ក្នុង​សាលប្រជុំសាលាខេត្ត នៅ​ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នោះ​លោក ​អ៊ុំ រាត្រី​ បាន​មានប្រសាសន៍ថា ជាលទ្ធផលនៃការអនុវត្តតាមផែនការយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ជូនដល់ប្រជាពលរដ្ឋចាប់ពី​អាយុ១៨ឆ្នាំ​ឡើង​ក្នុង​ផែនការ​ចាក់​មាន​ចំនួន ៥២៩.៦៨១​នាក់ ចាក់​បាន​ចំនួន ៤០៤.៤៨៤​នាក់ ស្មើនឹង​៧៦.៣៦% ចាក់​លើក​ទី​២ បាន​ចំនួន ៣២៦.៨១៥​នាក់ និង​ចាក់​លើក​ទី​៣​ដូ​ស​ជំរុញ​បាន​ចំនួន ១៧.៥៣០​នាក់ ស្រី ៧.១០៣​នាក់​ ដែល​នៅសល់​មិនទាន់បាន​ចាក់​មាន​ចំនួន ១២៥.១៩៧​នាក់ ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក ៩២.៥១១​នាក់ និង​អ្នកមាន​បញ្ហា​សុខភាព​ចំនួន ៣០.៧៤១​នាក់ អ្នកមាន​ផ្ទៃពោះ​និង​ស្ត្រី​ទើប​សម្រាលកូន​មាន​ចំនួន​១.៩៤៥​នាក់​។​

លោក ​អ៊ុំ រាត្រី ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា លើក​ទី២​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​ក្រោម​១៨ ឆ្នាំ​ក្នុង​ផែន​ការចាក់​វ៉ាក់សាំង​មាន​ចំនួន ៩៣.៣៩២​នាក់ ចាក់​បាន​ចំនួន​៩៨.៣៧៥​នាក់ ស្មើរ​និង​១០៥.៣៤%​លើស​ផែនការ​ចំនួន ៤.៩៨៣​នាក់ ចាក់​លើក​ទី​២​បាន​ចំនួន ៥១.១៥៤​នាក់ ។ ​សរុប​រួម ក្នុង​ផែនការ​សម្រាប់​ចាក់​ដូ​ស​ទី​១​សរុប​៧២៧.៩៩៥​នាក់ ចាក់​វ៉ាក់សាំង​សម្រេចបាន​៥៨៥.៥១៨​នាក់ ស្មើ​និង​ផែនការ​ខេត្ត​៨០.៤៣%​មិនទាន់បាន​ចាក់​១៤២.៤៧៧​នាក់​ស្មើរ​និង​១៩.៥៧​នាក់​%​កំពុង​បន្ត​ចាក់​។​

លោក ​អ៊ុំ​ រាត្រី​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានសម្រេច​បិទ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​.១៩​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ត្រឹម​ថ្ងៃទី​១៤ ខែតុលា​ឆ្នាំ ២០២១​នេះ​តទៅ​។​តាម​ការស្នើសុំ​របស់លោក​ជំទាវ ឱ វណ្ណឌីន ​សុំ​បើក​ដំណើរការ​កន្លែង​ចាក់​វ៉ាក់សាំង​កូ​វី .១៩​ជា​អចិន្ត្រៃយ៍​នៅតាម​មន្ទីរពេទ្យបង្អែក​ចំនួន​៩ កន្លែង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពុំបាន​ទាន់​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​.១៩​មក​ទទួលយក​សេវា​ក្រោយពី​បិទ​បញ្ចប់​យុទ្ធនាការ​នេះ​។​

ក្នុងនោះ​លោក​ អ៊ុំ រាត្រី​ បានថ្លែងអំណរគុណ​ចំពោះលោកជំទាវជាប្រធាន​គណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣​ ដូសជំ​រុញ​ផងដែរ​។​

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនក្នុងការដឹកនាំរៀបចំផែនការ និងដាក់​ចេញ នូវអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតសម្រេចបានលទ្ធផលជិត៩៩ ភាគរយ នៃផែន​ផែនការចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនេះ​។

លើសពីនេះទៀត លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដល់រដ្ឋបាលខេត្ត នឹងបន្តជំរុញអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយ មូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀតឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សា អនុវត្តវិធានការនូវកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពរឹតត្បិតការលក់ដូរ ការធ្វើដំណើរ ឬ ចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួបជុំនានា និងហាមឃាត់ ការប្រកបអាជីវកម្មណាដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម