Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនថៅកែដេប៉ូសាំង៣នាក់ ករណីលក់សាំងមិនគ្រប់លីត្រជូនប្រជាពលរដ្ឋនិងគៃ​បំបាត់វត្ថុតាង

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ថៅកែដេប៉ូសាំង​៣​នាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ​” ក្លែង​បន្លំ​គុណភាព និង​បរិមាណ​ប្រេង​, ប្រកប​សកម្មភាព​ពាណិជ្ជ​កម្ម​មិន​ស្របច្បាប់​,​ឆបោក​និង​បំផ្លិច​បំផ្លាញ ឬ​គៃបំបាត់​វត្ថុតាង​ដែលមាន​បិទ​ស្លាក​បោះត្រា​” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​មាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា៥៣៥ មាត្រា៥៣៦ នៃ​ក្រមព្រហ្មទណ្ឌ​និង​មាត្រា​៤០,៤១,៤៨ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ មាត្រា​៤០​នៃ​ច្បាប់​ស្ដីពី​វិធាន​ពាណិជ្ជកម្ម​ និង​បញ្ជី​ពាណិជ្ជក​ម្ម។ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ដេប៉ូ ចាន់​ធឿន និង​ដេប៉ូ ម៉ាក់ ម៉ី ម៉ី ស្ថិតនៅ​ភូមិ​ព្រែក​ខ្សៀវ សង្កាត់រ​ការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ។ ជន​ត្រូវ​ចោទ​ទី​១​ឈ្មោះ ហ៊ុយ សុខ​ហ៊ាង និង​ឈ្មោះ មួយ វ៉ាន់ ឌឿ​ន និង​ឈ្មោះ ថូ សុផាត ។

មន្ត្រីជាន់ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​បាន​ប្រាប់​អោយដឹងថា គណៈកម្មាធិការ​ចម្រុះ មាន​កាំកុងត្រូល ប្រចាំ​ខេត្ដ​កណ្តាល និងកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយមាន​ការដឹកនាំ​សម្របសម្រួល​និតិ​វិធី​ពី លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ដេប៉ូ ចាន់​ធឿន និង ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តេ​លា​ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​ក៏បាន​ពិនិត្យឃើញថា មាន​មិន​ប្រក្រតីមួយ​ចំនួន និងធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំងចាត់ការ​តាមផ្លូវ​ច្បាប់តែម្តង ។

ប្រភពព័ត៌មាន ដដែល​បន្តថា ដេប៉ូ ម៉ាក់ ម៉ី​ម៉ី ប្រេងសាំង​ធម្មតា ខ្វះ​៧​លីត្រ ក្នុង​១០០​លីត្រ ។ ប្រេង​សាំ​ស៊ុប​ពែរ ខ្វះ​៨,៨​លីត្រ ក្នុង​១០០​លីត្រ​និង ប្រេងម៉ាស៊ូត ខ្វះ​៥,០៥​លីត្រ ក្នុង​១០០​លីត្រ ។

ចំណែក​ដេប៉ូ ចាន់ ធឿន រកឃើញ ប្រេងសាំង​ធម្មតា ខ្វះ​៥,៣​លីត្រ ក្នុង​១០០​លីត្រ ។ ប្រេងសាំង​ស៊ុប​ពែរ ខ្វះ​៥,៨​លីត្រ ក្នុង​១០០​លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ​៦,១៥​លីត្រ ក្នុង​១០០​លីត្រ ទើប​សមត្ថកិច្ច​បានធ្វើ​ការបិទ សៀ​ល ទៅលើ​ដៃ​បូម​ប្រេង​ឥន្ទ​នៈ និង​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​អាជីវកម្ម​របស់​ដេប៉ូ ប្រេង​ឥន្ទ​នៈ​ទាំង​២​នេះ៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម