អភិបាលស្រុកស្ទោងថ្មី ទើបឡើងបានមួយខែ ១៣ថ្ងៃ ដកមន្រ្តីមានស្នាដៃ និងស្មៀនឃុំតាមអំពើចិត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អភិបាលស្រុកស្ទោងថ្មី ទើបឡើងបានមួយខែ ១៣ថ្ងៃ ដកមន្រ្តីមានស្នាដៃ និងស្មៀនឃុំតាមអំពើចិត្ត

បានផុស

នៅ

មានការរិះគន់កក្រើកពេញស្រុកស្ទោង ដោយមន្រ្តីម្នាក់ឡើងធ្វើជាអភិបាលស្រុកស្ទោងបានមួយខែ ១៣ថ្ងៃ សម្រេច ដកមន្រ្តីដែលមានស្នាដៃជាច្រើនរូបតាមតែអំពើចិត្ត មិនមានការឆ្លងយោបល់ពីក្រុមប្រឹក្សា​ស្រុកឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងថ្មី នៃខេត្តកំពង់ធំមានរឿងអាស្រូវមួយចំនួន ដោយសារតែកន្លងមកព្រៃលិចទឹកជាច្រើនហិកតា ត្រូវឈូសឆាយបំផ្លាញ ដោយឃុបឃិតជាមួយឈ្មួញកន្លងមក ធ្វើឲ្យបាត់បង់ព្រៃលិចទឹកដែលជាធនធាន​សម្បត្តិរដ្ឋកន្លងមក។ ជាមួយគ្នានេះលោក សាយ គឹមឡម បានយកដីតំបន់បី ដែលជាតំបន់ហាមឃាត់ ក្នុង​ឃុំ​ម្សាក្រង មកធ្វើជាកម្មសិទ្ធផងដែរ។

លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោងបានឲ្យដឹងថា លោកពុំមានកំហុសអ្វីសោះឡើយ ស្រាប់តែលោក សាយ គឹមឡម អភិបាលស្រុកទើបឡើងថ្មី បានឃុបឃិតគ្នាចោទប្រកាន់ មួលបង្កាច់ដោយពុំមានការពិត ថែមទាំងបានដើរបង្ខំឲ្យមន្រ្តីផ្តិតមេដៃ ដើម្បីដករូបលោកចេញពីភូមិបាលស្រុក ដោយពុំមានកំហុសសោះឡើយ។

លោក លឹម ប៊ុនហេង បានបញ្ជាក់ថា ចំពោះរឿងប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើចំណីផ្លូវ គឺជាអំណាចរបស់អភិបាលស្រុកស្ទោង ជាអ្នកចេញលិខិតឲ្យសាងសង់ ភូមិបាលពុំមានសិទ្ធិទាល់តែសោះ។ ដោយឡែកការសម្រេចរបស់អភិបាលស្រុក គឺយោងទៅតាមការចុះពិនិត្យ ដោយមានការព្រមព្រៀងពីគណៈកម្មការចម្រុះ ដែលសម្របសម្រួលទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ ១៩៧៩មកម្លេះ ដោយស្ថានភាពផ្ទះឈើចាស់ពុកផុយ ទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យលោក ងួន រតនះ អភិបាលខេត្តកំពង់ធំថ្មី រួមទាំងក្រុមប្រឹក្សាស្រុក មេត្តាពិចារណាចំពោះការដកហូតតំណែង ប្រធានការិយាល័យភូមិបាលស្រុក និងស្នៀនឃុំបន្ទាយស្ទោង ដោយសារការដកតំណែង​នេះ បានធ្វើឡើងដោយឯកតោភាគគីស្រេចតែអំពើចិត្ត ដោយពុំមានការប្រជុំក្រុមប្រឹក្សាស្រុកឡើយ។ ទង្វើបែបនេះគឺជាការបំពានច្បាប់​ទាំងស្រុង។

ប្រភពបែកធ្លាយក្នុងកិច្ចប្រជុំមេឃុំ-មេភូមិ បានយកញាតិរបស់អភិបាលស្រុក ឲ្យមេឃុំ-មេភូមិ ក្រុមប្រឹក្សាឃុំ ផ្តិតមេដៃគាំទ្រ​ឯកភាព ដកលោក លឹម ប៊ុនហេង បើមេឃុំ និងមេភូមិណាមិនគាំទ្រ បានសេចក្តីថា ប្រឆាំងនឹងលោកសាយ គឹមឡម ដែលជាអភិបាលស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ស្ពានឆ្លងកាត់ទន្លេសាបត្រូវបានសិក្សា៖បន្តិចទៀត អ្នកកំពង់ឆ្នាំង និងកំពង់ធំឆ្លងកាត់ទៅមកមិនបាច់ប្រើស្ពានព្រែកក្តាមទេ

ព័ត៌មានជាតិ៣៨ នាទី មុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ជីវិតកម្សាន្ដ៤៥ នាទី មុន

មិនទម្លាក់ទឹកដៃទេ! ទោះគ្មានការប្រកួតយកពានរង្វាន់ឈុតតំណាងជាតិស្អាតជាងគេ ក្នុងកម្មវិធី Miss World 2021

KPT+៥៤ នាទី មុន

អាថ៌កំបាំង ៦ យ៉ាង បង្កើនថាមពលចិត្ត ឲ្យមានកម្លាំងខ្លាំងក្លា ក្នុងកិច្ចការងារ

ជីវិតកម្សាន្ដ៥៥ នាទី មុន

ម្ចាស់តំណែងបវរកញ្ញាឯក ​MGI 2021 ត្រូវប្រជាជន ថៃ ចោទប្ដឹង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services