Connect with us

ព័ត៌មានជាតិ

លោក តូច ចាន់នី៖ មន្ត្រីជំនាញតាមបណ្តាខេត្តត្រូវបន្តសកម្មភាព​លើកកម្ពស់វិស័យគាំពារសង្គម ការពារ​កុមារ ជនមានពិការភាព​

បានផុស

នៅ

លោក ​តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​តាម​បណ្តា​រាជធានី​ខេត្ត​ បន្តសកម្មភាព​លើកកម្ពស់​វិស័យ​គាំពារ​សង្គម ការពារ​កុមារ ជន​មាន​ពិការភាព​ និង​មនុស្ស​ចាស់​ស្របតាម​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ ។ លោក​ តូច ចាន់នី ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយ​ទទួលបាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ អង្គការ​ដៃគូ រួមមាន​ទីភ្នាក់ងារ Australian Aid​និង​អង្គការ Access បានរៀបចំ​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមការងារ​វេទិកា​ជាតិស្តីពី​ការងារ និង​មុខរបរ​ប្រកបដោយ​បរិយាបន្ន​សម្រាប់​ជន​មាន​ពិការភាព ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​តូច ចាន់នី​ បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​មាន​ទិសដៅ​យុទ្ធសាស្ត្រ​ជាច្រើន​សម្រាប់​អនុវត្តតាម​ការចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​ក្នុងនោះ​ក៍មាន​វិស័យ​គាំពារ​សង្គម ការពារ​សិទ្ធិសេរីភាព​កុមារ ជន​មាន​ពិការភាព​និង​សមាគម​មនុស្ស​ចាស់​នៅ​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ​ទៀត​មន្ត្រី​អនុគណ​:​ក​ម្មា​ធិ ការ​ជំនួយ​សង្គម​ត្រូវ​យកចិត្តទុកដាក់​បន្ត​ចូលរួម​សហការ​ជាមួយ​អ្នក ជំនាញការ​ធនាគារពិភពលោក​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​យន្តការ​ក្នុងការ​អភិវឌ្ឍ​ការ ងារ​ជំនួយ​សង្គម​តែម្ដង​។​

លោក​បានបង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៍​ប្រសើរ​មួយ​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​គាំពារ​សង្គម​និង​សមាគម​មនុស្ស​ចាស់​ក្នុង​វិស័យ​សង្គមកិច្ច​ដើម្បី​ឆ្លើយតប​ទៅនឹង​ក្របខណ្ឌ​ជាតិ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ នាពេល​ថ្មីៗ​នេះ​ដែល​ស្របគ្នា​ជាមួយ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​រួចជាស្រេច​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម