ឃាត់ខ្លួនពលករខ្មែរ ៣៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួនពលករខ្មែរ ៣៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

បានផុស

នៅ

ពលករខ្មែរ ប្រុស ស្រី ចំនួន ៣៧នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេន​តូចថ្មើរជើងលេខ៥១៣ ល្បាតនៅព្រំដែនឃាត់ខ្លួនបាន នៅ​យប់​ចូល ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ នៅ​ជួរមុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី មេបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣​បាន​ឲ្យ​ដឹងថា លោក​បាន​ដឹកនាំ​កម្លាំង​១​ក្រុម សហការ​ជាមួយ​កម្លាំងចម្រុះ​ចុះ​ល្បាត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ខ្មែរ​-​ថៃ ត្រង់ចំណុច ភូមិ​សិលា​ខ្មែរ បាន​ប្រទះឃើញ​ពលករ​ខ្មែរ ចំនួន ៣៧​នាក់ ក្នុងនោះ​មាន​ស្រី ១៨​នាក់ ដែល​បម្រុង​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ក្រោយ​ឃាត់ខ្លួន​បាន​ហើយ​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ជំនាញ ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​។

​លោក វរសេនីយ៍ទោ យូ សុគន្ធ​ភក្តី បាន​ប្រាប់​ឲ្យ​ដឹង​បន្តថា ​ពលករ​ទាំង​៣៧​នាក់ នេះ​ក្រោយពី​សួរនាំ​បាន​និយាយថា​ក្រុម​ខ្លួន​បាន​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ចូលទៅក្នុង​ទឹកដី​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ខេត្ត​ផ្សេងៗ ក្រោយពេល​ឃាត់ខ្លួន​កម្លាំង​យោធា​បាន​ឲ្យ​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព​ពួកគេ​ទាំងអស់គ្នា​ជាមុន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។ ​ពលករ​ទាំងអស់​ក្រោយពី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ហើយ​ធ្វើការ​អប់រំ​និង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ​រួចរាល់​ហើយ​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​រៀងៗ​វិញ​។

​សូមបញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​ឆ្លង​ចូល​សហគមន៍ កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ បាន​យកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​ថ្នាក់លើ​ទាំង៣​ទិស ក្នុង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ទិស​អូរ​នាង ប៉ោយប៉ែត និង​ទិស​ម៉ាឡៃ សហការ​ជាមួយ​កម្លាំង​នៅតាម​មូលដ្ឋាន​ចេញ​ល្បាត​ឆែកឆេរ​ត្រួតពិនិត្យ​ជាប្រចាំ​ក្នុងការ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ជាប្រចាំ​ផងដែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ស្ពានឆ្លងកាត់ទន្លេសាបត្រូវបានសិក្សា៖បន្តិចទៀត អ្នកកំពង់ឆ្នាំង និងកំពង់ធំឆ្លងកាត់ទៅមកមិនបាច់ប្រើស្ពានព្រែកក្តាមទេ

ព័ត៌មានជាតិ២៩ នាទី មុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ជីវិតកម្សាន្ដ៣៥ នាទី មុន

មិនទម្លាក់ទឹកដៃទេ! ទោះគ្មានការប្រកួតយកពានរង្វាន់ឈុតតំណាងជាតិស្អាតជាងគេ ក្នុងកម្មវិធី Miss World 2021

KPT+៤៤ នាទី មុន

អាថ៌កំបាំង ៦ យ៉ាង បង្កើនថាមពលចិត្ត ឲ្យមានកម្លាំងខ្លាំងក្លា ក្នុងកិច្ចការងារ

ជីវិតកម្សាន្ដ៤៦ នាទី មុន

ម្ចាស់តំណែងបវរកញ្ញាឯក ​MGI 2021 ត្រូវប្រជាជន ថៃ ចោទប្ដឹង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services