Connect with us

ព័ត៌មានជាតិ

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត TYDA ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន LION CORPORATION (THAILAND) AND TSNR DISTRIBUTION

បានផុស

នៅ

នា​ដើម​សប្តាហ៍​នេះ ក្រុមហ៊ុន LION CORPORATION (THAILAND) AND TSNR DISTRIBUTION​បាន​ឧបត្ថម្ភ​ថវិកា​៤១​លាន​រៀល ជែ​ល​លាងដៃ​ចំណុះ ៥០​ម​ម ចំនួន ២៤០០​ដប និង​ចុងភៅ សេង ហុក​ហេង​ឧបត្ថម្ភ​ថវិកា​១០០​លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ក្នុង​យុទ្ធនា​ការប្រឆាំង​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួម​នេះ គឺជា​ទឹកចិត្ត និង​សប្បុរសធម៌​ជួយ​គ្នា​នៅក្នុង​គ្រា ដែល​ប្រទេសជាតិ​កំពុង​ជួប​គ្រោះអាសន្ន​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ខណៈ​ពេលបច្ចុប្បន្ន​ដែល​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង​យុវជន​ស្ម័គ្រចិត្ត​ប្រឆាំង​កូ​វីដ​-១៩ ដែល​កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម​ដើម្បី​ជាតិ និង​ប្រជាជន​។

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេច​តេ​ជោ​(TYDA) តាម រយៈ​ការឧបត្ថម្ភ​ថវិកា សម្ភារៈ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សមាគម​បំពេញបេសកកម្ម​មនុស្ស​ធម៌​សម្រាប់​ជាតិ និង​មាតុភូមិ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ ខណៈ​ដែល​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​ចំនួន​ច្រើន មាន​សប្បុរសជន​ជាច្រើន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ភេសជ្ជៈ អាហារ និង​សម្ភារៈ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យ​វជន​សម្តេច​តេ​ជោ (TYDA) ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​កន្លងមក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម