Connect with us

ព័ត៌មានជាតិ

កម្លាំង​ចំរុះ​ចុះ​ពិនិត្យ​ផលិតផល ខូច គុណភាព និង ហួស កាលបរិច្ឆេទ​នៅ​តាម​ផ្ទះ​និង​នៅ​តាម​ទី ផ្សារ ដកហូត​ទំនិញ​ចំរុះ ៥៣.៤០១​គីឡូក្រាម

បានផុស

នៅ

បន្ទាយមានជ័យ ៖ មន្ត្រី សាខា ក​.​ប​.​ប​. ខេត្ត បន្ទាយមានជ័យ ស​សហការ​ជាមួយ​មន្ត្រី មន្ទីរ ពាណិជ្ជកម្ម ខេត្ត បាន​ចុះ​ដកហូត​ផលិតផល ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ប្រើប្រាស់ នៅតាម​ផ្ទះ និង​តូប​លក់ទំនិញ​ក្នុង​ទីផ្សារ ស្ថិតនៅ​ផ្សារ​ដើម​ពុទ្រា សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក ថ្ងៃទី​១៤ ខែ តុលា ឆ្នាំ ២០២១​ កម្លាំងចំរុះ​បាន​ធ្វើ​ការដកហូត​មុខទំនិញ​ចំរុះ​បាន​ចំនួន ៥៣.៤០១​គីឡូក្រាម​ត្រៀម​យកទៅ​កំទេចចោល ហើយ​ទំនិញ​ទាំងអស់នេះ​ត្រូវ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព លួច​ដឹក ជ​ញ្ជូន ខុស ច្បាប់ តាម ច្រក របៀង ចេញ ពី​ប្រទេស ថៃ យកមក​ដាក់លក់​តាម​ទីផ្សារ រួមមាន -​មី​កញ្ចប់​តូច​ចម្រុះ ចំនួន ៨៧​កញ្ចប់ ស្មើ ៧.៣៩​គីឡូក្រាម​

-​មី​កំប៉ុង​ចម្រុះ ចំនួន ៣៣០​កំប៉ុង ស្មើ ១៩.៨​គីឡូក្រាម​

-​មី​កញ្ចប់​ធំ​ចម្រុះ ចំនួន ៩១​កញ្ចប់ ស្មើ ១១.៨៣​គីឡូក្រាម​

-​ទឹក​ផ្លែឈើ​កញ្ចប់​ចម្រុះ ចំនួន ១៦​កញ្ចប់ ស្មើ ២.៤​គីឡូក្រាម​

-​ស្រា​បៀ Black Panther ចំនួន ១​កំប៉ុង ស្មើ ០.៣៣​លីត្រ​

-​នំប្រៃ​តូច ចំនួន ១៤​កញ្ចប់ ស្មើ ១.៥៤​គីឡូក្រាម​

-​នំប្រៃ​ធំ ចំនួន ០៧​កញ្ចប់ ស្មើ ២.៥៧៦​គីឡូក្រាម​

-​សណ្តែកដី​បំពង ២១​កញ្ចប់ ស្មើ ១.៥៤​គីឡូក្រាម​

-​នំពោត ចំនួន ០៥​កញ្ចប់ ស្មើ ០.២៨​គីឡូក្រាម​

-​នំ​សូ​ឡៃ​ត៍ ចំនួន ១៩​កញ្ចប់ ស្មើ ០.៣៤​គីឡូក្រាម​

-​ភេសជ្ជៈ Vita Mill ចំនួន ០៥​ដប ស្មើ ១.៦៥​លីត្រ​

-​ទឹកដោះគោ​ជូ ចំនួន ១៤​ដប ស្មើ ១.៩៦​លីត្រ​

-​ទឹកដោះគោ​ក្រហម ចំនួន ០៤​ប្រអប់ ស្មើ ១​លីត្រ​

-​ទឹកដោះគោ Hi Q1 ចំនួន ០៥​ដប ស្មើ ០.៩​លីត្រ​

-​ទឹកដោះគោ Omega ចំនួន ០៣​ដប ស្មើ ០.២៧​លីត្រ​

-​ទឹកដោះគោ Dutch Mill ចំនួន ០១​ដប ស្មើ ០.៥៣​លីត្រ​

-​ទឹក​បូ​ទើ​យ ចំនួន ០៣​ដប ស្មើ ០.៦​លីត្រ​សរុប​មាន​ចំនួន ៥៣.៤០១​គីឡូក្រាម ពេលដែល​ប្រជាពលរដ្ឋ​ទិញ​យកទៅ​បរិភោគ​ធ្វើ​ឲ្យ​ខូចសុខភាព​ហើយ​ទំនិញ​ទាំងអស់នេះ​និង​ត្រៀម​យកទៅ​ដុត​កម្ទេចចោល​នៅ​ថ្ងៃ​ខាង​មុននេះ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី សាខា ក​.​ប​.​ប​. ខេត្ត ប​បន្ទាយមានជ័យ​និង មន្ត្រី មន្ទីរ ពាណិជ្ជកម្ម ខេត្ត បាន​មានប្រសាសន៍ថា​ បណ្ដា​អាជីវករ ពាណិជ្ជករ​មួយចំនួន​តូច​នៅតែ​បន្ត​បំពាន​ក្នុងការ​អនុវត្ត​ធុរកិច្ច​មិន​សុចរិត​ជាដើម​កណ្ដាល​ឲ្យ​ច្រករបៀង​នៅតាម​បណ្តោយ​ខ្មែរ ថៃ ត្រូវបាន​ក្រុម​ឈ្មួញ​ខុសច្បាប់​នៅតែ​លួច​នាំចូល​ទំនិញ​គ្មាន​ការ​ត្រួតពិនិត្យ​ហូរ​ចូល​យកមក​ធ្វើ​ចរាចរណ៍​នៅ​ទីផ្សារ​មាន​ទាំង​ផលិតផល​ទំនិញ​មួយចំនួន​គ្មាន​ផ្លាកសញ្ញា​បិទ​ស្លាក​សញ្ញា​ជា​ភាសា​ខ្មែរ គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ប្រភព​ផលិត​ក្លែងក្លាយ ដែលជា​ហេតុ​បង្ក​ការលំបាក​ក្នុងការ​ស្រាវជ្រាវ​ទប់ស្កាត់​និង​បង្ក្រាប​ហើយ​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាយថាហេតុ​ដល់​សុខភាព​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ជាដើម​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម