Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​មេខ្យល់ម្នាក់ ដែល​កំពុង​នាំ​ពលករ ២ នាក់ បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ

បានផុស

នៅ

បាត់ដំបង ៖ មុខសញ្ញា​នាំ​មនុស្ស​ឆ្លងដែន ១ នាក់​ក្នុងចំណោម​បក្ខពួក ៣ នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្បែ​ព្រំដែន​ថៃ រួមជាមួយ​នឹង​ពលករ​ចំនួន ២ នាក់ ផងដែរ ដែល​ពួកគេ​បម្រុង​ធ្វើ​សកម្មភាព​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

ការ​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង នា​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ វេលា​ម៉ោង ៥ និង ១៥ នាទី ព្រឹក នៅ​ចំណុច​ដី​ថៃ ជាប់មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ជាប់​ភូមិសាស្ត្រ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន សហការ​ជាមួយ កម្លាំង វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៧ កម្លាំង​វរលេខ​១ និង កម្លាំង​វរសេនា​តូច​លេខ ៥៣៣ ប្រចាំការ​តាម​មាត់​អូរ​ព្រំដែន​ត្រង់ចំណុច​ខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការសាកសួរ និង​ស្រាវជ្រាវ គឺ​ករណីការ​នាំ​យកចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​នាំ​ឆ្លងដែន (​ចូលទៅក្នុង​ប្រទេស​ថៃ ) នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ជា​មេខ្យល់​ចំនួន ៣ នាក់ ១.​ឈ្មោះ អូន ចេ​វ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន (​ឃាត់ខ្លួន​បាន​) ២. ឈ្មោះ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​ប្រហែល ៥៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន (​រត់គេចខ្លួន​) និង ៣.​ឈ្មោះ ពៅ ភេទ​ស្រី អាយុ​ប្រហែល ៣៥ ឆ្នាំ (​ស្នាក់នៅ​ធ្វើការ​ក្នុងប្រទេស​ថៃ​) បានធ្វើ​សកម្មភាព ទាក់ទង​គ្នា លួច​នាំ​ពលករ​ចំនួន ២ នាក់ រួមមាន ១.​ឈ្មោះ សំ ចាន់​រ៉ា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ចារ ឃុំ​ព្រះស្ដេច ស្រុក​ពាម​ជរ ខេត្តព្រៃវែង និង ២.​ឈ្មោះ ភឿ​ក ពិសិដ្ឋ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រួល ឃុំ​កន្សោម​អក កំពង់ត្របែក ខេត្តព្រៃវែង ដោយ​យកប្រាក់​ថ្លៃ​ធ្វើដំណើរ​ពី​ពលករ ក្នុង​ម្នាក់ ៦.០០០ បាត។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ចំនួនម្នាក់ ខាងលើ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំពោះ​ពលករ​ទាំង ២ នាក់ កម្លាំង​សមត្ថកិច្ច​បាន ធ្វើការ​អប់រំ​ណែនាំ និង ចុះកិច្ចសន្យា ព្រមទាំង​អោយ​វិលត្រឡប់​ទៅ​មូលដ្ឋាន​វិញ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម