Connect with us

ព័ត៌មានជាតិ

អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ក្វាង​ចូ​វ កំពុង​រក​ដំណោះស្រាយ​ជួយ​ស្ត្រី​២​នាក់ ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ

បានផុស

នៅ

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ក្វាង​ចូ​វ បាននិងកំពុង​រក​ដំណោះស្រាយ​ជួយ​ស្ត្រី​២​នាក់ ដែលមាន​បញ្ហា​មិន​ចង់​បន្ត​រស់នៅ​ជាមួយ​ប្តី​ជនជាតិ​ចិន ឲ្យ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ត្រូវការ​ពេលវេលា ដើម្បី​រៀបចំ​តាម​នីតិវិធី​ច្បាប់​របស់​ប្រទេស​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ខ្មែរ​២​នាក់​នោះ រួមមាន​ទី​១, មាន​ឈ្មោះថា ឈឺ​ន សុ​ផៃ ទីកន្លែង​កំណើត​នៅ​ភូមិ​កសិកម្ម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ចំណែក​ស្ត្រី​ទី​២, មាន​ឈ្មោះថា លីន សាវ៉ន ទីកន្លែង​កំណើត​ភូមិ​ម៉ា​សែន ឃុំ​ប៉ា​ហាល ស្រុក​ត្បែង ខេត្តព្រះវិហារ ពួកគេ​បាន​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ពួកគេ​ត្រឡប់មក​ស្រុកកំណើត​វិញ ដោយសារ​ការធ្វើ​បាប​ពី​សំណាក់​ប្តី​ជនជាតិ​ចិន​។

លោក កុយ គួ​ង បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ស្ត្រី​ទាំងពីរ​នាក់ កំពុង​នៅក្នុង​ការិយាល័យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ក្វាង​ចូ​វ ហើយ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​។

បើតាម​លោក កុយ គួ​ង ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន កំពុង​រក​ដំណោះស្រាយ ព្រោះ​តាមច្បាប់​ប្រទេស​ចិន ដែល​ត្រូវ​ធ្វើការ​លែងលះ លុប​សៀវភៅ​អាពាហ៍ពិពាហ៍​ហើយ​សិន ទើប​អាច​ត្រឡប់មក​ស្រុក​វិញ​បាន​។ លោក​ថា “​គាត់​រៀបការ​យកប្តី​ចិន​តាំងពី​ឆ្នាំ​២០១៧ ហើយ​ឥឡូវ​ចង់​មក​ស្រុក​វិញ​ភ្លាមៗ​។ ស្ថាន​អគ្គ​កុងស៊ុល​បាន​ពន្យល់​គាត់​អោយ​អនុវត្ត​នីតិវិធី​តាមច្បាប់​គេ​”​។

លោក កុយ គួ​ង អះអាងថា ស្ថាន​អគ្គ​កុងស៊ុល​ក៏បានផ្តល់​ថវិកា​មួយចំនួន ដើម្បី​ឲ្យ​ពួកគាត់​ស្នាក់នៅ​ហូបចុក​ជា​បណ្តោះអាសន្ន​ផងដែរ​។

សូមបញ្ជាក់ថា តាមរយៈ​បណ្តាញ Tik Tok ស្ត្រី​ខ្មែរ​២​នាក់ ដែល​អះអាង​ថា ជា​ជនរងគ្រោះ​បាន​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ ដោយសារ​ពួកគេ​បាន​ទៅ​នៅ​ប្រទេស​ចិន​អស់​រយៈពេល ៥​ឆ្នាំ​ហើយ ដោយ​ចាញ់បោក​មេខ្យល់ ហើយ​ក៏បាន​ប្រាប់​លេខ​ទូរ​សព្ទ​ផងដែរ គឺ 19979098645”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម