Connect with us

ព័ត៌មានជាតិ

KOICA ផ្តល់​ជំនួយ ៦,៩ លាន​ដុល្លារ​កសាង​សមត្ថភាព​វិស្វកម្ម​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា

បានផុស

នៅ

ភ្នំពេញ​ ៖​ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) បានផ្តល់​ជំនួយឥតសំណង​ចំ​នួន៦,៩ លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ដើម្បី​កសាង​សមត្ថភាព​លើ​ផ្នែក​វិស្វកម្ម​បរិស្ថាន​នៅ​កំរិត​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​គម្រោង​អភិវឌ្ឍន៍​វិស្វកម្ម​បរិស្ថាន​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក Rho Hyunjun ប្រធាន​តំណាង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ជាមួយ​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​។ ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង​ពី​ចំងាយ​(Virtual Signing Ceremony) នៅ​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​។​

គម្រោង​នេះ មាន​គោលបំណង​កសាង​សមត្ថភាព​វិស្វកម្ម​បរិស្ថាន​នៅ​កំរិត​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​កម្ពុជា​។​ តាមរយៈ​គម្រោង​នេះ KOICA នឹង​គាំទ្រ​ឲ្យ​មានការ​បង្កើត​កម្មវិធី ថ្នាក់​បរិញ្ញាបត្រ​និង​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​បរិស្ថាន​។​ពង្រឹងសមត្ថភាព​ដល់​សាស្ត្រាចារ្យ​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​បណ្ឌិត​នៅ​ប្រទេស​កូរ៉េ។ ​ពង្រឹងសមត្ថភាព​បង្រៀន និង​ស្រាវជ្រាវ​ដល់​សាស្ត្រាចារ្យ​និង​និស្សិត និង ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​មហាវិទ្យាល័យ​រួមទាំង​គាំទ្រ​ការបង្កើត​ថ្នាក់រៀន​វៃឆ្លាត​។

លោក Rho Hyunjun បានបង្ហាញ​ការ​រំពឹងថា​គម្រោង​នេះ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បំពេញ​នូវ​ធនធានមនុស្ស​ផ្នែក​វិស្វកម្ម​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ការងារ។

លោក​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក​យ​កា​ដែល​បាន​បន្ត​គាំទ្រ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា ។ លោក​ជឿជាក់ថា​ជំនួយ​នេះ​នឹង​ក្លាយ ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយទៀត​ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។

គួរ​រំ​លឹក​ជូន​ថា​ឆ្នាំ ២០២១ នេះ KOICA បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ​ចំនួន​៣​លើក​លើក​ទី​១ គឺ​កម្មវិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​ការកសាង​សមត្ថភាព ICT សម្រាប់​ការអប់រំ​នៅ​មធ្យមសិក្សា ។ លើក​ទី​២ កាលពី​ថ្ងៃទី​៣​ខែកញ្ញា​បានធ្វើ​ពិធី​បញ្ចុះ​បឋម​សីលា​សាងសង់​មជ្ឈមណ្ឌល​ជាតិ ធុរកិច្ច​ថ្មី​នៅ​កម្ពុជា និង លើក​ទី​៣​នា​ថ្ងៃនេះ​យើង​បាន​ចុះហត្ថលេខា​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​វិស្វកម្ម​បរិស្ថាន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដើម្បី​ពង្រឹង​ធនធានមនុស្ស កំរិត​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា៕

ដោយ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម