Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្នើ​ពលរដ្ឋ​ដែល​បាន​ដោះស្រាយ​ដីធ្លី ត្រូវ​តាំងទី​លំនៅ​រស់នៅ និង​ធ្វើ​កសិកម្ម​យ៉ាងហោច​៥​ឆ្នាំ​ឡើងទៅ​មុន​លក់ដូរ

បានផុស

នៅ

កោះកុង​ ៖ លោក​អភិបាលរង​ខេត្តកោះកុង ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទទួល​សំណង​ដោះស្រាយ​តាម​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​បញ្ហាដីធ្លី ពេល​បាន​ដី​ជា​កម្មសិទ្ធិ​មេត្តា​នាំគ្នា​មក​ធ្វើ​លំនៅឋាន ហើយ​បង្កបង្កើនផល​កសិកម្ម​យ៉ាងហោចណាស់​៥​ឆ្នាំ​ឡើង​ទៅ ទើប​អាច​លក់ដូរ​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ពញ្ញាក់​ស្មារតី​ទៅកាន់​ក្រុម​ប្រជាពលរដ្ឋ​របស់លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង ចំពោះ​ដំណើរ​ការ​បន្ត​ចាប់ឆ្នោត​យក​ទីតាំង​ដី​ឡូត៍ និង​ចុះ​កិច្ចសន្យា​ដោះស្រាយ​ដីធ្លី​បន្ថែម​ក្នុង​១​គ្រួសារ​ម្នាក់​១​ហិច​តា​ចំពោះ​ប្រជាពលរដ្ឋ​ចំនួន​៨៣១​នាក់​។

លោក​អភិបាលរង​ខេត្តកោះកុង ពន្យល់​ថា គោលការណ៍​ថ្មី​របស់​រាជរដ្ឋាភិបាល គឺ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន ហើយ​បាន​ដោះស្រាយ​រួចរាល់ អនុវត្ត​កាន់កាប់​ដីធ្លី​ដែល​បែង​ចែកជូន​។ ជៀសវាង​ផ្ទេរកម្មសិទ្ធិ​ទិញ​លក់​ភ្លាមៗ​ទាំង​ពុំបាន​ធ្វើ​អ្វី​សោះ​ដោយ​បន្ត​លួច​ទន្ទ្រាន​ដីព្រៃ​ឈើ​បន្តទៀត​។

ដូច្នោះ​លោក​ជឿជាក់​ថា ពលរដ្ឋ​នឹង​គោរព​អនុវត្ត​តាមច្បាប់​ដែល​សម្រេច​ដោយ​រាជរដ្ឋាភិបាល ក្រសួង​ដែនដី និង​រដ្ឋបាលខេត្ត​ប្រកបដោយ​ប្រសិទ្ធភាព។

គួរ​ជម្រាប​ថា ប្រជាពលរដ្ឋ​ចំនួន​៨៣១​គ្រួសារ គ្រា​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន​ជាង​១០​ឆ្នាំ​មកហើយ​។​ ក្នុង​នោះ​ពួកគាត់​រស់នៅក្នុង​ឃុំ​កោះ​ស្តេច ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ និង​ឃុំ​តា​នូ​ន ស្រុក​បុទុមសាគរ ដែល​ចាត់ទុកថា​ជា​ក្រុម​ពលរដ្ឋ​ប្រភេទ​ទី​៣​ដែល​ត្រូវ​ដោះស្រាយ​ជូន​។

លោក​អ៊ុ ទើ​ញ វ៉ាន អាយុ​៧៣​ឆ្នាំ និង​អ្នក​មីង ញ៉ ឈួន រស់នៅ​ភូមិ​ភ្ញី​មាស ឃុំ​ភ្ញី​មាស ស្រុក​គិរីសាគរ អះអាង​រួមគ្នា​ថា ពួកគាត់​មិន​លក់ដូរ​ផ្តល់​ដោយ​សម្តេច​តេ​ជោ​ទេ ពោលគឺ​នឹង​ដឹកនាំ​កូនចៅ​មក​ធ្វើ​លំនៅឋាន ហើយ​ដាំ​ដុះ​បន្លែ​បង្កា សម្រាប់​ចិញ្ចឹមជីវិត​ទៅ​អនាគត​។

ពលរដ្ឋ​ទាំង​ពីររូប ក៏​សម្តែង​នូវ​ការ​អរគុណ​ជា​ខ្លាំង​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រសួង​ដែនដី លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រឹងប្រែង​ជួយ​សម្របសម្រួល​ដោះស្រាយ​ជូន​ពួកគាត់ ក៏​ដូច​ពលរដ្ឋ​ដទៃទៀត គ្រា​រង់ចាំ​ដំណោះស្រាយ​១១​ឆ្នាំ​ទៅហើយ ទើប​មាន​ថ្ងៃនេះ​ទេ។

​យន្តការ​ដោះស្រាយ​នេះដែរ ត្រូវ​បាន​លោក​អភិបាលរង​ខេត្ត លើកឡើងថា សម្រាប់​ពលរដ្ឋ​ដែលមាន​ទីលំនៅ​ ខុស​ស្រុក ខុស​ខេត្ត ដោយ​ធ្លាប់​ចុះ​បញ្ជី​ក្បាល​រង​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ញូ​ញៀន​កាលពី​ជាង​១០​ឆ្នាំ​នោះ​ពុំមាន​ការ​ដោះស្រាយ​ជូន​ឡើយ​។ ទោះបី​មានការ​តវ៉ា​ណាមួយ​ក៏ដោយ គឺ​មិន​ទទួលស្គាល់​នោះទេ​៕​

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម