Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិកូរ៉េម្នាក់ចេញសែកអត់លុយ១៣ម៉ឺនដុល្លារ​

បានផុស

នៅ

បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​បញ្ជូនមក​សាលាដំបូង​កាលពី​ព្រឹក​ថ្ងៃទី១៥​ខែតុលា ឆ្នាំ​២០២១ ពាក់ព័ន្ធ​សំណុំរឿង​ខ្ចីប្រាក់​មិត្តភ័ក្ដិ​ចំនួន​១៣​ម៉ឺន​ដុល្លារ ហើយ​ចេញ​សែក​ស្អុយ​សង​ទៅវិញ ។​

ជនជាប់ចោទ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ KIM MOO JIN ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ពាណិជ្ជករ មាន​ទីលំនៅ​បុរី វ៉ា​រី​ណា ផ្ទះ​លេខ​៧​អា ផ្លូវ ២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ ឈ្មោះ KIM MOO JIN ភេទ​ប្រុស បាន​សុំ​ខ្ចីប្រាក់​ពី​បុរស​ឈ្មោះ JUNG HEUIN TAE ជា​ជនជាតិ​កូរ៉េ​ដូចគ្នា ចំ​នួ​ន​១៣​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​ពង្រឹង​មុខរបរ​រក​ស៊ី​នៅក្នុង​អំឡុងពេល​មាន​ជំងឺ​កូ​វីដ​រាតត្បាត ដោយ​សន្យាថា ​ក្នុង​រយៈ​ពេ​លេ​ខែ នឹង​សង​ប្រាក់​វិញ ។ លុះដល់​ថ្ងៃ​កំណត់​សង​ប្រាក់​ឈ្មោះ KIM MOO JIN មិនមាន​ប្រាក់​សង​ទេ ហើយ​ម្ចាស់​ប្រាក់​ក៏បាន​ដាស​តឿន​ច្រើនដង ទើប KIM MOO JIN បានចេញ​សែក​ចំនួន​២​សន្លឹក គឺ​លេខ ៣០១៧៦៣ ចុះ​ថ្ងៃទី៣១​ ខែមិនា ឆ្នាំ​២០២១​ដោយមាន​ទឹកប្រាក់​ចំនួន​៤៥០០០​ន​ដុល្លារ ។ និង​សែក​មួយ​សន្លឹក​ទៀត​លេខ ៣០១៧៦១ ចុះ​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០២១ មាន​ទឹកប្រាក់​ចំនួន​៩​ម៉ឺន​ដុល្លារ ។ លុះដល់​ថ្ងៃ​កំណត់​បើក​ប្រាក់ ម្ចាស់បំណុល​យក​សែក​ទៅ​បើក​ប្រក់ ស្រាប់តែ​ខាង​ធនាគារ ABA បញ្ជាក់ថា សែក​នោះ​គ្មាន​ប្រាក់​មួយ​រៀល​ទេ ចំណែក​ឈ្មោះ KIM MOO JIN គេចវេស​មិន​ជួប​ច​ចារ ទើប​ឈ្មោះ JUNG HEUIN TAE ដាក់ពាក្យ​បណ្ដឹង​មក​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក គង់ សភា គឺជាអ្នកនយោបាយប្រឆាំងទី១ ទទួលបានការលើកលែងទោសពីព្រះរាជា តាមរយៈការជួយពីសម្ដេចធិបតី

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ក្មេង​ទំនើង​មួយ​ក្រុម ត្រូវ​បាន​មេ​ប៉ុស្តិ៍ ឃុំ​អង្កោល ហៅ​មក​សួរនាំ​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ហាញ​សកម្មភាព​ទំនើង​តាម​បណ្តាញ​សង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់អាជីវកម្មជាក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគរបស់ក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យួរីធី ភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន បដិសេធថា មិនមានលទ្ធភាពផ្តល់លុយជិត៧លានដុល្លារដល់លោក សាពូន មីដាដា នោះទេ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

ព័ត៌មានជាតិ១ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

Sokha Hotels

ព័ត៌មានពេញនិយម