Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជិត១០ភូមិ ផ្ទុះការតវ៉ា ​ខណៈក្រុមហ៊ុនកាយប្រឡាយ​បិទផ្លូវមិនឲ្យចូលកាយយកដីផលិតចង្ក្រានឆ្នាំងចិញ្ចឹមជីវិតបាន

បានផុស

នៅ

ប្រជាពលរដ្ឋជាង៨០គ្រួសារមកពីជិត១០ភូមិ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បាននាំគ្នាទៅតវ៉ានៅចំណុចអន្លង់ភ្លង ក្នុងឃុំជ្រៃបាក់ ថាក្នុងពេលថ្មីៗប៉ុន្មានថ្ងៃ នេះក្រុមហ៊ុនបានជីកប្រឡាយបិទផ្លូវជាថ្មីម្ដងទៀត មិនអនុញ្ញាតឲ្យពួកគាត់ចូលជីកយកដីឥដ្ឋមកផលិតចង្ក្រានឆ្នាំងឡើយ ដែលអាចធ្វើឲ្យមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ជួបការលំបាក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋខាងលើនេះបានបញ្ជាក់ថា ពួកគាត់ជាអ្នកប្រកបមុខរបរផលិតចង្ក្រានឆ្នាំងចិញ្ចឹមជីវិតតាំងពីដូនតាមក រស់ក្នុងភូមិត្រពាំងគរ ភូមិអូររោងភូមិ អូរកណ្ដោល ភូមិព្រៃលាក់នាង ភូមិអូរកំណប់ ភូមិអាឡែង ភូមិឃ្លៃ ភូមិត្រពាំងអន ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ កន្លងមកធ្លាប់នាំគ្នាមកជីកយកដីឥដ្ឋនៅចំណុចអន្លង់ភ្លងនេះ ទៅផលិតធ្វើចង្ក្រានឆ្នាំងដើម្បីលក់ដូរចិញ្ចឹមជីវិត។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា កន្លងទៅកាលពីប្រមាណជាង៣ឆ្នាំមុន ក្រុមហ៊ុនបានបិទផ្លូវមិនឲ្យគាត់ចូលមក​ជីក​យកដីឥដ្ឋនៅតំបន់នេះម្ដងហើយ ។ ក្រោយពីពួកគាត់បានតវ៉ាកាលណោះដោយមានការសម្របសម្រួលរបស់អាជ្ញាធរ ខាងក្រុមហ៊ុនក៏បានអនុញ្ញាតឱ្យដីទំហំ៤ហិកតាសម្រាប់ជីកយកដីឥដ្ឋផលិតចង្រ្កានឆ្នាំង ។ ប៉ុន្តែក្រោយមកការជីកយកដីឥដ្ឋនៅក្នុងដីទំហំ៤ហិកតានេះទៅផលិតចង្រ្កានឆ្នាំងចេះតែផ្ទុះខូច ពុំអាចផលិតចង្ក្រានឆ្នាំងយកទៅលក់ដូរបានឡើយ ។ បន្ទាប់មកពួកគាត់ក៏ចេះតែចូលមកជីកយកដីនៅកន្លែងផ្សេងៗរបស់ក្រុមហ៊ុនទៅ ហើយខាងក្រុមហ៊ុនក៏មិនដែលរករឿងអ្វីឡើយ ព្រោះក្រុមហ៊ុនក៏បានចូលយកដីគ្រួសបាយក្រៀមក្នុងតំបន់ដី ៤ហិកតារបស់ប្រជាពលរដ្ឋដែរ ។ ប៉ុន្តែក្នុងពេលថ្មីៗនេះពេលក្រុមហ៊ុនឈប់យកដីគ្រួសបាយក្រៀមក្នុងតំបន់ដីរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនក៏បានជីកកាយប្រឡាយបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចូលយកដីឥដ្ឋក្នុងតំបន់ដីរបស់ក្រុមហ៊ុនទៀតឡើយ ។ ដូច្នេះនៅថ្ងៃនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលដោះដូរដីចាស់ទំហំ ៤ ហិកតារបស់គាត់ សុំដូរយក​ក្នុងទីតាំងដីរបស់ក្រុមហ៊ុនដែលមានដីឥដ្ឋល្អអាចយកដីឥដ្ឋទៅផលិតចង្ក្រានឆ្នាំងលក់ដូរបានផងចុះ ។

ដោយឡែកនៅព្រឹកនេះដែរ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ក៏បានមកជួបប្រជាពលរដ្ឋជាអ្នកតវ៉ា និងបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានថា គាត់នឹងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋខាងលើនេះ រាយការណ៍ទៅអាជ្ញាធរស្រុក និងខេត្ត ដើម្បីសុំសម្របសម្រួលជាក្រុមហ៊ុន ស្នើសុំដោះដូរដីទំហំ៤ ហិកតាដែលមានដីឥដ្ឋល្អអាចយកទៅផលិតចង្ក្រានឆ្នាំងបានជូនប្រជាពលរដ្ឋ។ ប៉ុន្តែត្រង់ថា អាចដោះដូរបាន ឬមិនបានយ៉ាងណានោះ លោកមិនហ៊ានសន្យានោះទេ ។

ដូច្នេះដើម្បីអោយការផលិតចង្រ្កានឆ្នាំង និងវត្ថុអនុស្សាវរីយ៍ពីដីឥដ្ឋ ដែ លជាមរតកពីដូនតាខ្មែរ និងដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំងឲ្យបានគង់វង្ស ប្រជាពលរដ្ឋនិងអា ជ្ញាធរឃុំ គោរពស្នើសុំអាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយសម្របសម្រួល ដោះស្រាយសំ ណូមពរខាងលើនេះជូនប្រជាពល រដ្ឋដោយអនុគ្រោះផងចុះ ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម