Connect with us

ព័ត៌មានជាតិ

ថ្ងៃទី១៥ តុលា ២០២១នេះ ជាខួប ៩ឆ្នាំ នៃការយាងសោយទិវង្គត របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ

បានផុស

នៅ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺខួបគម្រប់ ៩ឆ្នាំ នៃការយាងសោយទិវង្គត របស់ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ នៅទីក្រុងប៉េកាំងប្រទេសចិន។ ព្រះករុណា ​​ព្រះ​បរម​រតនកោដ្ឋ ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។ ចំពោះការយាងសោយទិវង្គត របស់សម្តេចព្រះនរោត្ដម សីហនុ បានក្លាយជាទុក្ខសោកសៅជាខ្លាំង ដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស។

ទោះបីពេលនេះ​ មានរយៈពេល ៩ឆ្នាំទៅហើយក្ដី ក៏ប៉ុន្តែប្រជារាស្រ្តខ្មែរទូទាំងប្រទេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នៅតែចងចាំមិនភ្លេចនូវព្រះរាជស្នាព្រះហស្ថ ដ៏មានតម្លៃបំផុតជាប្រវត្តិសាស្រ្ត របស់ព្រះអង្គចំពោះជាតិមាតុភូមិកម្ពុជានោះ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពី អាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើនខ្លាំង ក្នុងសម័យសង្គមរាស្ត្រនិយម។

មិនខុសពីរាល់ឆ្នាំនោះទេ ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស តែងតែនាំគ្នារៀបចំព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ចំពោះ​ព្រះកុរណា ព្រះបរមរតនកោដ្ឋ។ រីឯអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើន បានបង្ហោះសាររំលឹកខួប ៩ឆ្នាំ នៃការយាងសោយ​ព្រះទិវង្គត របស់ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដោយបាន​បង្ហាញ​អំពីការចងចាំ និងគោរពដឹងគុណ នូវព្រះរាជស្នាព្រះហស្ថ របស់ព្រះអង្គ ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះថា នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរព ដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»។

ចំណែកសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកដែរថាកូនចៅ ចៅទួតដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប សូមចងចាំជានិច្ច នូវរាល់ព្រះរាជសកម្មភាព ព្រះរាជស្នាព្រហត្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ ការផ្សះផ្សានិងការអភិវឌ្ឍប្រទេសជាតិឲ្យបានសម្បូររុងរឿង ល្បីល្បាញពេញសកលលោកនាសម័យសង្គមរាស្រ្តនិយម ជាពិសេសព្រះរាជព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានសរសេរបន្តថា «សូមក្រាបថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យព្រះរាជាណាចកម្ពុជាយើង ទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍជានិច្ចនិរន្ត តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញ នូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម