Connect with us

ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាប្លន់ព្រះសង្ឃតាមវត្តក្នុងស្រុកមង្គលបូរី ដកហូតកាំភ្លើងបាញ់គ្រាប់កង់១ដើម​

បានផុស

នៅ

ជនសង្ស័យជាមុខសញ្ញាដើរគំរាមភ្ជង់ប្លន់ព្រះសង្ឃតាមវត្តអារាមចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច​នគរបាល នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​ សហការជាមួយ​ប៉ុស្តិ៍រដ្ឋបាល​ឃុំល្វា​ ស្រុកបវិល ខេត្តបាត់ដំបង​ ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកទូរស័ព្ទ និងកុំព្យូទ័រ​ពីព្រះសង្ឃតាមវត្តជាច្រើនគ្រឿងនៅ​ទីតាំង​ផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកមង្គលបូរី។

ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពដើរភ្ជង់គំរាមប្លន់យកទូរស័ព្ទ និងកុំព្យូទ័រពីព្រះសង្ឃ​តាមវត្តអារាមនេះ គឺបានធ្វើសកម្មភាពនៅក្នុងទីតាំងវត្តចំនួន៣ផ្សេងគ្នា លើកទី១- នៅវេលាម៉ោង២០និង ២០នាទី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ ដោយក្រុមជនសង្ស័យបានប្លន់យកទូរស័ព្ទចំនួន០១គ្រឿង និងកុំព្យូ ទ័រយួរដៃមួយគ្រឿង នៅក្នុងកុដិព្រះសង្ឃ វត្តកោះកែវ ភូមិកោះកែវ ។​ លើកទី២- នៅវេលាម៉ោង២២និង០៥ នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានប្លន់យកទូរស័ព្ទចំនួន០៣គ្រឿងក្នុងកុដិព្រះសង្ឃ វត្តបឹងត្រាវ ភូមិ បត់ត្រង់ធំលិច ។ និងលើកទី៣- នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានប្លន់យក ទូរស័ព្ទចំនួន០២គ្រឿង ក្នុងកុដិព្រះសង្ឃ វត្តរោងគោ ភូមិរោងគោដើម ។​

តាមការសួរចម្លើយ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ក្រុមខ្លួនពិតជាបានប្រព្រឹត្តិ្តអំពើ ប្លន់យកទូរស័ព្ទពិតប្រាកដមែន ។​

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះទី១. ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង។ ទី២. ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវិល ខេត្តបាត់ដំបង ។ ទី៣. ឈ្មោះ ឈុន សាវអិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវិល ខេត្តបាត់ដំបង ។​

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូត ទូរស័ព្ទ០៣គ្រឿង អាយផេត០១គ្រឿង កាំភ្លើងខ្លី បាញ់គ្រាប់កង់០១ដើម កាំបិតសាំម៉ូរ៉ៃ០១ដើម ថ្នាំញៀនចំនួន០៩ កូនថង់ ( ម៉ាទឹកកក ) កូនថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម