Connect with us

ព័ត៌មានជាតិ

ឃាត់រថយន្តសង្ស័យ ក្នុងស្រុកអារញ្ញ ឃើញពលករខ្មែរ ៧ នាក់ ដែលឆ្លងដែនខុសច្បាប់

បានផុស

នៅ

ជនជាតិថៃម្នាក់ ដែលជាអ្នកបើកបររថយន្ត ព្យាយាមបើករត់គេចពីកម្លាំងសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន និងពលករខ្មែរចំនួន ៧ នាក់ ក៏​ត្រូវបាន​នាំយកទៅ​សាកសួរ​ដែរ ពាក់ព័ន្ធ​នឹង​ករណី​លប​ឆ្លងដែន​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់​រថយន្ត​នេះ​គឺ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៨ និង ៥០ នាទី ព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ ៣៤៨ ក្នុង​ឃុំ​ណង​ស័ង្ខ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ។​

​នៅ​មុនពេល​ប្រតិបត្តិការ គឺ​កម្លាំង​តម្រួត​នៃ​អធិការដ្ឋាន​ស្រុក​អារញ្ញ បាន​ស្ទាក់​ឃាត់​រថយន្ត​មួយគ្រឿង​បន្ទាប់ពី​មានការ​សង្ស័យ ដោយ​រថយន្ត​នោះ​ម៉ាក តូ​យូ​តា សូ​ឡូ​ណា ពណ៌​មាស ពាក់​ស្លាក​លេខ បាងកក ៩០៣៩ ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ ពី​គោក​ខ្យូ​ង ឆ្ពោះទៅ​អារញ្ញ​ប្រាថេត​។ នៅពេល​ឃើញ​សមត្ថកិច្ច ស្រាប់តែ​រថយន្ត​នោះបាន​បួង​ចង្កូត​ឆ្លងកាត់​សួន​ពុះ​ចែក​ទ្រូងផ្លូវ​បម្រុង​ត្រឡប់ក្រោយ បណ្តាលឲ្យ​ជាប់​នៅ​ទីនោះ​តែម្តង​។​

​ក្រោយពេល​សមត្ថកិច្ច​ចូល​ពិនិត្យ​ គឺ​សង្កេត​ឃើញថា ​មាន​ជនជាតិ​ថៃ​ម្នាក់​ជា​អ្នកបើកបរ ដោយឡែក​នៅ​ក្នុង​រថយន្ត​មាន​ពលករ​ខ្មែរ​ចំនួន ៧ នាក់ ក្នុងនោះ​ស្រី ៣ នាក់ ដែល​ពួកគេ​បាន​ជិះ​រថយន្ត​បម្រុង​បន្ត​ចូលទៅក្នុង​ទឹកដី​ថៃ​រក​ការងារ​ធ្វើ​។​

​បច្ចុប្បន្ន​អ្នកបើកបរ​ដែលជា​ជនជាតិ​ថៃ​ ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​អនុវត្តតាមផ្លូវ​ច្បាប់ ដោយឡែក​ពលករ​ខ្មែរ​ទាំង ៧ នាក់ កំពុង​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន ស្រុក​អារញ្ញ​ប្រាថេត​ដើម្បី​សាកសួរ​បន្ត​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៩ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

Sokha Hotels

ព័ត៌មានពេញនិយម