Connect with us

ព័ត៌មានជាតិ

គួរអនុវត្តរបបអាហារទាំងនេះ ដើម្បីកុំឲ្យកើតជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម

បានផុស

នៅ

អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសម្បូរជាតិ ពុយរីន ច្រើនហួស ឬ អសមត្ថភាព​ក្នុងការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន​។ កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅក្នុង​ឈាម (Hyperuricemia) ជា​វិបត្តិ​មេ​តា​បូ​លិ​ក ដែលមាន​ផលប៉ះពាល់​ខ្លាំង​ទៅលើ សន្លាក់ តម្រងនោម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) អាហារ​ដែល​សំបូរ​ដោយសារ​ធាតុ ពុ​យ​រី​ន (purines) មានដូចជា​៖

– ប្រភេទ​សាច់​: គ្រឿងក្នុង​សត្វ (​ថ្លើម​, កោះ​, ខួរ​…) គ្រឿង​សមុទ្រ​

– ភេសជ្ជៈ​ផ្អែម និង​គ្រឿង​ស្រវឹង​

– ប្រភេទ​បន្លែ​ផ្លែឈើៈ​

• ផ្សិត​

• ស្ពៃក្ដោប​

• ខាត់ណា​

• ផ្កា​ខាត់ណា​

• ទំពាំង​បារាំង និង​សណ្ដែកខៀវ​…​។​

​ខ​) អាហារ​ដែល​មិនសូវ​សំបូរ​ជាតិ ពុ​យ​រី​ន មានដូចជាៈ​

– នំ​បុ័ង​

– ផ្លែឈើ​

– ទឹកដោះគោ​

– ស៊ុត​

– តែ កាហ្វេ​ជាដើម​។​ល​។​

​គ​) រោគសញ្ញា​ទាំងនោះ​រួមមាន​៖

– ការឈឺ​សន្លាក់ ភាគច្រើន​ឈឺ​តែ​ម្ខាង (​ម្រាម​មេជើង​, កជើង​, ជង្គង់​, កដៃ​, កែងដៃ​…)​ជាពិសេស​ម្រាម​មេជើង​។​

– ការ​ហើម​នៅ​សន្លាក់​ដែល​ឈឺ ពិសេស​ពេលយប់​

– ក្ដៅខ្លួន​

– ឈឺសន្លាក់​ខ្លាំង​ក្រោយពី​ពិសា ស្រា ស្រា​បៀរ គ្រឿង​សមុទ្រ សាច់​ក្រហម គ្រឿងក្នុង​សាច់សត្វ​។​

– ឡើង​ដុំ​ពក​ក្រោម​ស្បែក (​ដុំ​កំណក​ជាតិ​អាស៊ីត​)

​ឃ​) មូលហេតុ និង​កត្តា​រួមផ្សំ​៖

– ជំងឺ​ឡើង​ជាតិ​អាស៊ីត​នៅក្នុង​ឈាម ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​លើសពី ៥០ ឆ្នាំ​

– លើសពី ៩៥% នៃ​ជំងឺ​មិនមាន​មូលហេតុ​ជាក់លាក់​ទេ​

– មាន​មូលហេតុ​ដទៃទៀត​ ដែល​អាច​បណ្ដាលឲ្យ​មាន​វិបត្តិ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ដែរ​ដូចជា​ជំងឺ​ខ្សោយតម្រងនោម​រ៉ាំរ៉ៃ ជំងឺ​បែក​គ្រាប់​ឈាម ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការប្រើ​ថ្នាំ​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។​

​ង​) ការព្យាបាល​៖

– បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ឈាម​ដោយ​ប្រើ​ថ្នាំ ដោយមាន​ការវាយតម្លៃ​ភាពចាំបាច់​ពី​គ្រូពេទ្យ​

– បន្ថយ​ការឈឺចាប់​សន្លាក់​

– ការពារ​នូវ​ការវិវត្ត​ដល់​ការ​ខូច ទ្រង់ទ្រាយ​សន្លាក់ និង​ខូច​តម្រងនោម​…​។​

​ច​) ដំបូន្មាន​សម្រាប់​អ្នកជំងឺ​ឡើងជា​តិ​អាស៊ីត​៖

– ជៀសវាង​ការបរិភោគ​អាហារ​ដែល​សំបូរ​ជាតិ​ពុ​យ​រី​ន (​ដូច​បាន​រៀបរាប់​ខាងលើ​)

– ពិសា​ទឹក តិច​បំផុត ២​លីត្រ ក្នុង​១​ថ្ងៃ​

– ជៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង​

– ពិគ្រោះ និង​ទទួល​ការព្យាបាល​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ឯកទេស ដើម្បី​ការឈាន​រក​មូលហេតុ​នៃ​ជំងឺ និង​ផលប៉ះពាល់​សរីរាង្គ​ផ្សេងៗ​ដែល​អាច​កើតមាន​៕

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៣៩ នាទី មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម