មានជំងឺប្រចាំកាយ មក​លោតទឹកប្រឡាយសម្លាប់ខ្លួន ផ្អើលអ្នក​ភូមិ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មានជំងឺប្រចាំកាយ មក​លោតទឹកប្រឡាយសម្លាប់ខ្លួន ផ្អើលអ្នក​ភូមិ

បានផុស

នៅ

ស្វាយរៀង ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ (ជំងឺសរសៃប្រសាទ) ដាច់ចិត្តលោតទឹកប្រឡាយសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរនាំគ្នាមកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យ​មក​ជួយ​សង្គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនមូលដ្ឋានបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ម៉ៅ សាវឿន អាយុ៤៦ឆ្នាំ មុខរបរអាជីវករ មានទីលំនៅក្នុងភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា ស្ត្រីខាងលើមានជំងឺសរសៃប្រសាទយូរឆ្នាំមកហើយ និង​បានខិតខំព្យាបាលនិងផឹកថ្នាំសង្កូវដែរតែមិនធូរស្រាល ព្រោះស្ត្រីរូបនេះតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃទើបជំងឺមិនជាដាច់បែបនេះ។

ប្រភពបន្តថា នៅម៉ោងកើតហេតុគេឃើញស្ត្រីឈ្មោះម៉ៅ សាវឿន បានដើរតែម្នាក់ឯងសង្ស័យស្រវឹងស្រាផងនោះ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏​លោតចុះទៅក្នុងទឹកប្រឡាយទឹកសម្លាប់ខ្លួនទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីស្រង់ដាក់លើគោករួចមក សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានធ្វើកោសល្យវិច័យជនរងគ្រោះហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services