Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង កៀកនឹងកម្ពស់ដែលត្រូវប្រកាសអាសន្ន

បានផុស

នៅ

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នេះ ទឹកស្ទឹងសង្កែកំពុងហក់ឡើងដល់កម្ពស់ ១៣,៣០ ម៉ែត្រហើយ ដែលតម្រូវឱ្យអាជ្ញាធរក្រុង ស្រុក ដែលមានទីតាំងជាប់នឹងដងស្ទឹងត្រូវធ្វើការផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការអំពាវនាវរបស់លោក អភិបាលក្រុង ផេង សិទ្ធី បានលើកឡើងថា មន្ទីរឧតុនិយមបានបញ្ជាក់ថា ទឹកស្ទឹងអាចស្ទុះឡើងបន្ថែមទៀតនាពេលល្ងាចនេះ ដោយសារតែប្រភពក្បាលស្ទឹងភ្លៀងនៅតែបន្តធ្លាក់។

លោកបានអំពាវនាវ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងត្រៀមលក្ខណៈប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះកម្ពស់ទឹកកៀកទៅនឹងការប្រកាសអាសន្នហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម