Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនមេខ្យល់ និងពលរដ្ឋលួចឆ្លងដែន ៦០នាក់

បានផុស

នៅ

ពលករជិត៦០នាក់ក្នុងនោះរកឃើញមុខមេខ្យល់១នាក់ផង ត្រូវសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា ខណៈពួកគេកំពុងនាំគ្នាសម្រុកលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។ សមត្ថកិច្ចប្រាប់ថា ការឃាត់ខ្លួនពលករខាងលើនេះធ្វើឡើងរវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ ដឹកនាំដោយលោកវរ:សេនីយ៍ឯក ម៉ង់ ស៊ី ជាមួយនឹងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ រួមទាំងកងកម្លាំងវរៈលេខ​ ៥០៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរ:សេនីយ៍ ម៉ង់ សុី ប្រាប់ថា ពលករខាងលើត្រូវបានកម្លាំងចម្រុះបង្ក្រាប និងឃាត់ខ្លួននៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០២១ ត្រង់ចំណុចភូមិសាស្ត្រក្នុងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានពលករខ្មែរសរុបចំនួន៥៩នាក់។ ក្នុងមានមេខ្យល់១នាក់ ឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ដែលគេស្គាល់ថាជាមុខសញ្ញាមេខ្យល់ យ៉ាងសកម្ម ហើយធ្លាប់យកថ្លៃនាំផ្លូវពីពលរដ្ឋជាពលករចាប់ពី ៥.០០០ បាតទៅ ៧.០០០ បាតក្នុងម្នាក់ៗ។

តាមសមត្ថកិច្ចស្រង់សម្តីជនសង្ស័យជាមេខ្យល់ឈ្មោះ ឈន ត្រាន់ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាទទួលស្គាល់លើកំហុសខ្លួនថាពិតជាបាននាំពលករខ្មែរទាំងអស់ខាងលើលបលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីថៃពិតប្រាកដមែន ដោយបានកម្រៃជើងសារក្នុងម្នាក់ៗពីពលករចំនួន ១.០០០ បាត។

បើទោះចម្លើយមេខ្យល់បែបណាក្នុងករណីខាងលើ បច្ចុប្បន្នសមត្ថកិច្ចនគបាលជំនាញបាន និងកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនមេខ្យល់១នាក់ខាងលើអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម