Connect with us

ព័ត៌មានជាតិ

លោកតា​អាយុ​៧០​ឆ្នាំ​ម្នាក់​ ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​​

បានផុស

នៅ

​បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់ បាន​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ស្លាប់​ នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។ ហេតុការណ៍​នេះ​ បា​នកើត​ឡើង​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​២០​នាទី ស្ថិត​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំ​រើក ក្រុង​សៀមរាប ​ខេត្ត​សៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍​ឯក ជឹម​ សុវណ្ណ ​ប្រធាន​ការិយាល័យ​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ ជនរងគ្រោះ មានឈ្មោះ អ៊ុំ ពួន អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បើក​ម៉ូតូ​វ៉េវ​C១១០ ពាក់​ស្លាក​លេខ​១E៣១៤៨ មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បង្ក​ឡើង​ដោយ​ខ្លួនឯង ពីព្រោះ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ ក៏បាន​បញ្ជាក់​ថា ​ប្តី​របស់​គាត់​មាន​ជំងឺ​លើស​ឈាម។​

​លោក​វរសេនីយ៍​ឯក បាន​បញ្ជាក់​ទៀត​ថា ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ នេះ​មក​ពី​ជន​រងគ្រោះ​បើក​ម៉ូតូ​ដួល​ខ្លួនឯង ផ្កាប់មុខ មិន​មាន​ប៉ះទង្គិច ឬ​បុក​គ្នា​នោះ​ឡើយ នេះ​បើ​តាម​ការពិនិត្យ​នៅ​កន្លែង​កើត​ហេតុ បច្ចុប្បន្ន​សព ​ត្រូវ​បាន​ក្រុម​គ្រួសារ យក​ទៅ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ​។​

​អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​​ជាប់គុក​៥​ឆ្នាំ​ មិនអស់ចិត្ត ចេញមក​វិញ​លក់​ថ្នាំញៀន​​ខ្លាំង​ជាង​មុន​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម