Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពឪពុកតារាចម្រៀង ករុណា ពេជ្រ​

បានផុស

នៅ

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ឪពុក​បង្កើត​របស់​តារា​ចម្រៀង ករុណា ពេជ្រ ដែល​ទទួល​មរណភាព កាលពី​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​លិខិត​រំលែក​ទុក្ខ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២១ បាន​ថ្លែង​ដូច្នេះ​ថា «​ក្នុង​វេលា​ប្រកបដោយ​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ខ្ញុំ​និង​ភរិយា សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​ដោយ​ក្តី​ស្រណោះ​អាឡោះអាល័យ​ចំពោះ​ការ​បាត់បង់​ឧបាសក ម៉ុក សាខន ដែល​ជា​ការ​បាត់បង់​នូវ​ឪពុក និង​ជីតា ប្រកបដោយ​ព្រហ្មវិហារធម៌ និង​សង្គហធម៌​ដ៏​ជ្រាលជ្រៅ ចំពោះ​កូន និង​ចៅ​ជាទី​ស្រឡាញ់​»។

សូម​បញ្ជាក់​ថា លោក​ឪពុក​ជាទី​ស្រលាញ់​របស់​តារា​ចម្រៀង លោក ករុណា ពេជ្រ គឺ លោក ម៉ុក សាខន បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៧៥ ឆ្នាំ កាលពី​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ ២០២១ ដោយ​ជំងឺ​ប្រចាំ​កាយ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ។

លោក ករុណា ពេជ្រ ក៏បាន​ប្រកាស​ជា​សាធារណៈ​នូវ​ដំណឹង​ដ៏​សោកស្ដាយ ​និង​សោកសៅ​ខ្លាំង​ព្រោះ​ថា ពេលនេះ​លោក​កំពុងតែ​មានទុក្ខ​ធំ​ដោយសារតែ​ត្រូវ​បែក​ពី​លោក​ឪពុក​ជាទី​ស្រលាញ់​ជា​រៀង​រហូត​ហើយ។

បន្ថែម​ពី​នោះ មុន​លាចាក លោក​ឪពុក​លោក ករុណា ពេជ្រ បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​លើសឈាម និង​ដាច់​សរសៃ​ឈាម​ខួរក្បាល ពោល​គឺ​ប្រៀប​ដូច​ជា​មនុស្ស​រុក្ខជាតិ សម្រាន្ត​ស្ដូកស្ដឹង​ជាប់​នឹង​គ្រែ មិន​អាច​កម្រើក​បាន​អស់​រយៈពេល​ជាង ៣ ឆ្នាំ​មក​ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម