Connect with us

ព័ត៌មានជាតិ

កុមារ និងយុវវ័យក្រោមអាយុ ១៨ឆ្នាំ ត្រូវបានលើកលែង បង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ ពេលចេញ-ចូលគ្រឹះស្ថានសិក្សា

បានផុស

នៅ

កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមានអាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ច បង្ហាញបណ្ណចាក់វាំក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សា នៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្ដីណែនាំបន្ថែម របស់រដ្ឋបាលរាជធានីភ្នំពេញលេខ០២៨/០១ សណន ដែលផ្សព្វផ្សាយនៅល្ងាចថ្ងៃទី១៧ ខែតុលា ដែលក្នុងសេចក្ដីណែនាំនេះ មាន​ខ្លឹមសារថា៖

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំលេខ ០២៧/២១ សណន ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ស្ដីពី ការបង្ហាញបណ្ណចាក់វាំកំលាំងកូវីដ-១៩ ឬ បណ្ណចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះតាមរយៈការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យ ដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។

ឈរលើមូលដ្ឋានខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញនូវសេចក្ដីណែនាំបន្ថែម ដល់គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្ស-និស្សិត មាតាបិតា-អាណាព្យាបាល និង សាធារណជនទាំងអស់ នូវគោលការណ៍ដូចខាងក្រោម៖

១-ចំពោះកុមារ និងយុវវ័យដែលមានអាយុ ចាប់ពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលមាន អាយុក្រោម ៦ឆ្នាំ មិនមានកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ រាល់ពេលចេញ-ចូលសិក្សា នៅតាមទីតាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក៏ដូចជាបណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងស្ថិតក្នុងគ្រឹះស្ថានសិក្សានីមួយៗ។

២-គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង របស់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិក អប់រំ មាតាបិតា-អាណាព្យាបាល និងភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ ឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យចូល ក្នុងគ្រឹះ​ស្ថានសិក្សា។ ដោយឡែក ចំពោះកុមារ និងយុវវ័យដែល មានអាយុក្រោម ១៨ឆ្នាំ ក៏ត្រូវបានលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់រាំកំសាំងផងដែរ រាល់ពេលចេញ-ចូល ទៅទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ។

បន្ថែមលើវិធានការត្រួតពិនិត្យបណ្ណចាក់រាំកំសាំង តាមគោលការណ៍ណែនាំខាងលើនេះ គណៈនាយក ឬ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍៖ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ត និងការស្កេន QR Code។ល។ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងសេចក្តីណែនាំលេខ ០២៣ សណន ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤២ នាទី មុន

រថយន្តក្រុងធ្លាក់ជ្រោះនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៤៥នាក់ រស់តែកុមារីអាយុ៨ឆ្នាំម្នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម