Connect with us

ព័ត៌មានជាតិ

មាន់ព្រៃកូរ៉េមានរសជាតិឆ្ងាញ់ ដែលកំពុងទទួលបានការចាប់អារម្មណ៍យកទៅធ្វើជាស៊ុប

បានផុស

នៅ

មាន់ព្រៃកូរ៉េបានធ្វើការនាំចូលពីប្រទេសកូរ៉េមកស្តុកលក់ក្នុងខេត្តកំពត ទើបតែ​ថ្មី​នេះ​មាន​បណ្តាញ​សង្គម​បានធ្វើការ​ផ្សព្វផ្សាយ​ ដោយសត្វមាន់ព្រៃកូរ៉េមានរោមពណ៌ចម្រុះឆើត​ព្រមទាំង​មាន​រសជាតិ​ឆ្ងាញ់​ជាង​មាន់ស្រុក​ ដោយ​អ្នក​ទទួលទាន​យក​ទៅ​ចម្អិន​ជា​ស៊ុប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការលើកឡើងរ​បស់លោក​ស្រី វី ដែលជា​អ្នកលក់​បន្ត​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន់ព្រៃ​កូរ៉េ​នៅ​ខេត្តកំពត ​បានឱ្យដឹងថា​ បងស្រី​ទើបតែ​បើក​លក់​មាន់ព្រៃ​កូរ៉េ​នេះ​ រយៈពេល​៥​ខែ​ប៉ុណ្ណោះ​ហើយ​បានធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម​ឃើញថា ​មាន​អតិថិជន​បាន​មករក​ទិញ​យកមក​ចិញ្ចឹម​ច្រើន​។ លក្ខណៈ​មាន់ព្រៃ​នេះ ​មាន​ស្ថានភាព​រស់នៅ​សាមញ្ញ​ដូចជា​មាន់ស្រុក​ ដោយ​មិន​រើស​ចំណី​នោះឡើយ​។ អ្នកលក់​បន្ត​ក្នុងស្រុក​ឈូក ខេត្តកំពត​នេះ ​បានឱ្យដឹង​ទៀតថា​តម្លៃ​មាន់ព្រៃ​កូរ៉េ​ឈ្មោល​មួយ​ក្បាល​ថ្លៃ​១០​ម៉ឺន​រៀល​ ហើយ​ចំណែក​មេមាន់​ព្រៃ​កូរ៉េ​មួយ​ក្បាល​ថ្លៃ​១០​ម៉ឺន​រៀល​ដូចគ្នា​ ហើយ​ប្រភេទ​មាន់ព្រៃ​ញី​នេះ​ ពង​បាន​ច្រើន​ដូច​មាន់​មេ​ក្នុងស្រុក​ដែរ​។

ក្នុងការ​ចិញ្ចឹម​មាន់ព្រៃ​កូរ៉េ​ឈ្មោល​អស់​ធំ​មាន​ទម្ងន់​ជាទូទៅ​២​គីឡូក្រាម​ ក្នុង​មួយ​ក្បាល​ចំណែក​មាន់ព្រៃ​កូរ៉េ​ញី​មាន​ទម្ងន់​មិន​ដល់​២​គីឡូក្រាម​នោះ​ទេ​។ លោកស្រី វី បានបញ្ជាក់​ទៀតថា ​អ្នក​ដែល​យកទៅ​ចិញ្ចឹម​ហើយ​ចម្អិន​ធ្វើ​ម្ហូប​ជា​ស៊ុប​មាន់ព្រៃ​កូរ៉េ​ មាន​រសជាតិ​ឆ្ងាញ់​ជាង​មាន់​ក្នុងស្រុក​។​អាស្រ័យ​ដូច្នេះហើយ ទើប​មាន​អតិថិជន​មក​ទិញ​ដល់​កន្លែង​តែម្តង​៕

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម